ការប្រកួតពានរង្វាន់ UEFA Euroapa League ក៏ចម្រាញ់បាន ៤ ក្រុមឆ្ពោះមកវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រកាលពីយប់មិញ ដោយរួមមាន Arsenal, Valencia, Chelsea និង Frankfurt។
ក្រុមរបស់ Ronaldo ទីពីរគឺ Benfica បានបរាជ័យក្រោមថ្វីជើង Frankfurt នៅបាល់ចំណេញក្រៅដី ៤-៤ ដែលច្រានឲ្យក្រុមខកខានឡើងមកជួបតោខៀវដែលទើបតែយកឈ្នះលើក្រុម Slavia Prague របស់សាធារណរដ្ឋឆែក។
ទៅមើល Arsenal ក៏ស៊ី Napoli មិនឲ្យតដៃរួចក្នុងលទ្ធផល ៣-០ (សរុបពីរជើង) ត្រូវឡើងមកតតាំង Valencia ដែលយកឈ្នះ Villarreal ៥-១ បានយ៉ាងផុយ។ ការប្រកួតជើងទី ១ វគ្គ ១/២ ផ្តាច់ព្រ័ត្រនឹងធ្វើឡើងនាថ្ងៃទី ៣ ឧសភា ខណៈជើងទី ២ រំលងទៅមួយសប្តាហ៍បន្ទាប់ក្នុងខែដដែល។
មើលហាងឆេងគ្រាប់ត និងបង្កើតគណនីឥតគិតថ្លៃនៅ 2MBET