មក​ដឹង​គូ​ប្រជែង​ដែល Barcelona/Liverpool ត្រូវ​តតាំង មុន​បើក​ការ​ប្រកួត​ជើង​ទី ១ UCL

Barcelona និង Liverool នឹង​ត្រូវ​ជួប​គ្នា​នៅ​កីឡដ្ឋាន Camp Nou ​នា​ថ្ងៃ​ទី ២ ឧសភា វេលា​ម៉ោង ០២:០០ នាទី​រំលង​អាធ្រាត្រ ពោល​គឺ​សល់​រយៈ​ពេល​ជិត​កន្លះ​ខែ​ទៀត។ ត្បិត​អី​ពេលវេលា​សេសសល់​ច្រើន ប៉ុន្តែ​ចំនួន​ប្រកួត​ដែល​នៅ​សល់​សម្រាប់​ក្រុម​ទាំង​ពីរ គឺ​អ្នក​មាន​បុណ្យ​ត្រូវ​ធ្វើ​ការ​ធ្ងន់​ជាង​ហង្ស​ក្រហម។

Barcelona ត្រូវ​ប្រឈម​មុខ ៣ ប្រកួត​នៅ​ក្របខ័ណ្ឌ LaLiga ដើម្បី​ប្រាកដប្រជា​ពី​ការ​លើក​ពាន​នា​រដូវ​កាល ២០១៨/១៩ នេះ ដោយ​ត្រូវ​ជួប Real Sociedad នា​ចុង​សប្តាហ៍​នេះ មុន​ពេល​ស្កាត់​ទៅ​ជួប Alaves នា​ថ្ងៃ​ទី ២៤ និង​បញ្ចប់​ជាមួយ Levante នា​ថ្ងៃ​ទី ២៨។ ជា​រួម​ត្រឹម​រយៈ​ពេល​មិន​ដល់ ២ សប្តាហ៍ មាន ៣ ប្រកួត​ដែល​រង់ចាំ។

ទៅ​មើល​ហង្ស​ក្រហម​ Liverpool មាន​ពេល​សម្រាក​ជើង​បាន​ប្រសើរ​ជាង ដោយ​ចន្លោះ​ពេល​ដូច​គ្នា​នេះ ពួក​គេ​ប្រឈម​តតាំង ២ ប្រកួត​តែ​ប៉ុណ្ណោះ ដោយ​ចុង​សប្តាហ៍​នេះ​ប៉ះ Cardiff City នា​ថ្ងៃ​អាទិត្យ មុន​សប្តាហ៍​ក្រោយ​នា​ថ្ងៃ​សោរ៍​ប៉ះ Huddersfield សុទ្ធ​សឹង​ជា​ក្រុម​កម្រិត​មធ្យម​ទាំង​អស់។

មើលហាងឆេងគ្រាប់ត និងបង្កើតគណនីឥតគិតថ្លៃនៅ 2MBET

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT