យោងតាមសារព័ត៌មាន ESPN បានរាយការណ៍ថាក្លឹបយក្ស Barcelona កំពុងតែកៀកជិតក្នុងការចុះហត្ថលេខាយកខ្សែការពារ Matthijs de Ligt របស់ក្លឹប Ajax ជាមួយតម្លៃហ៊ានផ្តល់ជូនប្រមាណ ៨០ លានអឺរ៉ូសម្រាប់ទីផ្សារដោះដូររដូវក្តៅខាងមុខ។
De Jong ដែលជាមិត្តរួមក្រុមត្រូវបានក្រុមកាតាឡាន់កក់ទុកម្នាក់រួចជាស្រេចហើយ នៅឡើយ De Ligt តាមដំណឹងហាក់ Barca តាមទាមទារឥតឈប់ ត្បិតអីមានក្រុមដទៃដូចជា Juventus កំពុងចាប់អារម្មណ៍លើរូបគេដែរនោះ។
កីឡាករវ័យ ១៩ ឆ្នាំ De Ligt ដែលជាប្រធានក្រុមដឹកនាំ Ajax និងរកគ្រាប់បាល់ជ័យជម្នះទល់ Juventus កាលពីវគ្គ ៨ ក្រុមចុងជើងទី ២ ទទួលបានភាពលេចធ្លោកាន់តែខ្លាំងឡើង ដោយតម្លៃនេះគឺ Ajax ចំណេញលើគោក ព្រោះដំបូងឡើយក្លឹបទាញចេញពីទ្រនំនៃថ្នាលយុវជនដោយចំណាយត្រឹម ១ អឺរ៉ូតែប៉ុណ្ណោះ។ ប្រភព: FoxSportAsia
មើលហាងឆេងគ្រាប់ត និងបង្កើតគណនីឥតគិតថ្លៃនៅ 2MBET