ក្ដៅៗ​ សុខ ធី នឹងប៉ះRodtang នៅសង្វៀន One Championship នៅខែក្រោយនេះ

អ្នក លេង គុន ខ្មែរ ពូកែ គ្រប់ ស្នៀត សុខ ធី នឹង ឡើង សង្វៀន One Championship ជា ថ្មី ម្ដង ទៀត ដោយ ប៉ះ ជាមួយ ជើង ខ្លាំង ថៃ Rodtang នៅ ថ្ងៃ ទី ១០ ខែ ឧសភា ឆ្នាំ ២០១៩ ខាង មុខ នេះ ។

សុខ ធី ត្រូវ បាន អ្នក និយម គុន ខ្មែរ សរសើរ ថា ជា កីឡាករ ឆ្នើម ម្នាក់ ដោយ រូបគេ មាន ចិត្ត ប្រយុទ្ធ មិន រា ថយ ឡើយ។ បើ ទោះ ជា ឡើង សង្វៀន One ២ ដង កន្លង មក មិន ឈ្នះ ក្ដី ប៉ុន្តែ រូបគេ វាយ ត្រូវ ចិត្ត អ្នក គាំទ្រ តែ ម្ដង។ នេះ ជា លើក ទី ៣ ហើយ សម្រាប់ អ្នក ខេត្ត បន្ទាយ មាន ជ័យ មួយ នេះ ឡើង សង្វៀន One ហើយ រូបគេ បាន ប៉ះ ជាមួយ អ្នក ខ្លាំង Rodtang ថែម ទៀត។

Rodtang នេះ គឺ ជា អ្នក ប្រដាល់ ថៃ កម្រិត ប្រទេស តែ ម្ដង ហើយ ក៏ កំពុង ត្រូវ បាន One Championship លើក ផង ដែរ។ ជាក់ ស្ដែង រូបគេ បាន ប្រកួត ច្រើន លើក ហើយ លទ្ធផល ក៏ សុទ្ធ តែ ឈ្នះ ផង ដែរ។ នេះ អាច ជា គូ ជក់ ចិត្ត ត្បិត អី កីឡាករ ទាំង ពីរ នាក់ នេះ មាឌ ល្អិត ដូច គ្នា ហើយ ការ វាយ វិញ ក៏ មិន ចេះ ថយ អ្វី ដែរ ដោយ មាន នាទី វៃ រហូត តែ ម្ដង៕

មើលហាងឆេងគ្រាប់ត និងបង្កើតគណនីឥតគិតថ្លៃនៅ 2MBET

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT