ក្រុម Liverpool នឹងត្រូវតតាំងជាមួយក្រុម Barcelona នៅវគ្គ៤ក្រុមចុងក្រោយពានរង្វាន់ UEFA Champions League ដោយជើងទី១លេងនៅទឹកដីអេស្ប៉ាញ។
មុនការប្រកួតនេះដែរ មានអ្នកកាសែតជាច្រើនបានចោទសួរទៅលោក Klopp រឿងប៉ះ Lionel Messi និងរបៀបបិទកំពូលកីឡាករនេះ ដោយរបៀបមិច ព្រោះថារូបគេកំពុងឡើងជើងខ្លាំង? រឿងនេះ ត្រូវបានលោក Klopp បកស្រាយថាលោកមិនទាន់ដឹងវិធីនៅឡើយទេ។ ប៉ុន្តែការប្រកួតនៅមានពេលច្រើនទៀត ដូច្នេះហើយលោកនឹងរៀបចំក្រុមនៅពេលក្រោយប្រកួតជាមួយ Cardiff City នាលីគអង់គ្លេស។
អ្នកចាត់ការសញ្ជាតិអាល្លឺម៉ង់បានលើកឡើងថា ប៉ុន្មានឆ្នាំមកហើយ ក្រុមជាច្រើនបានព្យាយាមបិទ Messi ប៉ុន្តែមិនសម្រេចឡើយ។ ដូច្នេះការប៉ះគ្នាជាមួយ Liverpool នេះ លោកនឹងប្រឹងប្រែងឱ្យអស់ពីសមត្ថភាពដើម្បីបញ្ឈប់គេឱ្យបាន៕ប្រភព៖ Dailymail
មើលហាងឆេងគ្រាប់ត និងបង្កើតគណនីឥតគិតថ្លៃនៅ 2MBET