Barca ត្រូវ​ជួប Liverpool ខណៈ Ajax ស្វាគមន៍ Spurs នៅ​វគ្គ ១/២ ផ្តាច់ព្រ័ត្រ UCL

ក្រុម ៤ ដែល​ត្រូវ​ឡើង​ទៅ​វគ្គ​បន្ត​បាន​សម្រេច​ចេញ​ជា​លទ្ធផល​កាល​ពី​យប់មិញ បន្ទាប់​ពី Liverpool យក​ឈ្នះ​លើ Porto នៅ​លទ្ធផល ៤-១ និង Spurs ឈ្នះ​គ្រាប់​បាល់​ក្រៅ​ដី​ទម្លាក់ City ត្រឹម​វគ្គ ​៨ ក្រុម​ចុង​ក្រោយ។

 ជា​ប្រវត្តិសាស្រ្ត​ដែល​រុញ​ឲ្យ Spurs អាច​ឡើង​មក​ដល់​វគ្គ​នេះ​បាន ឈរ​ឈ្មោះ​ជាមួយ​ក្រុម​ខ្លាំង ៣ ទៀត​មាន Barcelona, Ajax និង Liverpool ដែល​នឹង​ត្រូវ​ប្រកួត​តតាំង​គ្នា​នា​ថ្ងៃ​ទី ៣០ មេសា​សម្រាប់​ជើង​ទី ១ និង ៧ ឧសភា ជើង​ទី ២។

រំឭក​ថា​នា​រដូវ​កាល ២០១៨/១៩ នេះ ក្រុម​ខ្លាំងៗ​ជា​ច្រើន​បាន​ធ្លាក់​ខ្ទេច​គ្មាន​សល់ ដោយ​សារ​ថ្វី​ជើង​របស់ Ajax ដោយ​មាន​តាំង​ពី​ក្រុម​ការពារ​ជើង​ឯក​ ១៣ សម័យ​កាល Real Madrid និង Juventus ដែល​ទើប​ចុះ​ហត្ថលេខា​ទិញ​បាន Cristiano Ronaldo កាល​ពី​រដូវ​ក្តៅ។

តាម​ការ​ព្យាករណ៍​ពី​មតិ​ជា​ច្រើន គេ​សម្លឹង​ឃើញ​ថា​ទំនង​ជា Barcelona ត្រូវ​ប៉ះ​ក្រុម​សម្ព័ន្ធ​មិត្ត Ajax ​នា​វគ្គ​ផ្តាច់ព្រ័ត្រ​ទៀត​ផង ជា​លទ្ធផល​បែប​ណា​នោះ​យើង​បាន​ឃើញ​នា​ខែ​ឧសភា​ខាង​មុខ។

មើលហាងឆេងគ្រាប់ត និងបង្កើតគណនីឥតគិតថ្លៃនៅ 2MBET

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT