លោក Pep Guardiola ចង់ឃើញក្រុមអ្នកគាំទ្រ Manchester City មកគាំទ្រឱ្យបានច្រើនបំផុតនិងស្រែកគាំទ្រឱ្យពេញទំហឹងដើម្បីជាកម្លាំងចិត្តពេលប៉ះក្រុម Spurs នៅរាត្រីនេះ។
កាលពីជើងទី១កន្លងទៅពានរង្វាន់ UEFA Champions League ក្រុម Man City បានចាញ់ក្រុម Spurs ១-០ ម្ដងមកហើយ ខណៈដែលរាត្រីនេះពួកគេត្រូវការឈ្នះដាច់ខាតវិញ ទើបអាចឡើងទៅវគ្គបន្ដបាន។ ការយកឈ្នះក្រុម Spurs ត្រូវបានលោក Pep គិតថាមិនមែនជារឿងងាយស្រួលឡើយ ដូច្នេះទាមទារឱ្យអ្នកគាំទ្រមកជួយលើកទឹកចិត្ត។
អ្នកចាត់ការដែលដាក់គម្រោងយកពាន៤ក្នុង១រដូវកាលខាងលើបាននិយាយថា៖ “ខ្ញុំនឹងចាំមើលថា អ្នកគាំទ្ររបស់យើងចង់ឱ្យយើងទៅវគ្គបន្ដកម្រិតណា។ ខ្ញុំចង់ឱ្យអ្នកគាំទ្រយើងមកឱ្យពេញកីឡដ្ឋានដូចកាលលេងទល់ក្រុម Liverpool ។ វាជាកម្លាំងចិត្តធំណាស់សម្រាប់កីឡាករយើង ដើម្បីប្រឹងយកជ័យជម្នះឱ្យបាន”៕
ប្រភព៖ Dailymail
មើលហាងឆេងគ្រាប់ត និងបង្កើតគណនីឥតគិតថ្លៃនៅ 2MBET