• Arnold ៖ ខ្ញុំចង់ឃើញ Liverpool ស៊ីក្រុម Porto ឱ្យបាន ៥-០ ទៀត

    Trent Alexander-Arnold ​ខ្សែ​ការពារ​របស់​ក្រុម Liverpool ​បាន​បញ្ជាក់​ថា​រូបគេ​ចង់​ឃើញ​លទ្ធផល​ឈ្នះ ៥-០ ​ម្ដង​ទៀត ​ពេល​លេង​ទល់​ក្រុម Porto ​ក្នុង​ដី​នៅ​រាត្រី​នេះ។

    Liverpool ​បាន​យក​ឈ្នះ​លើ​ក្រុម Porto ​២-០ ​រួច​មក​ហើយ​កាល​ពី​ជើង​ទី​១​កន្លង​ទៅ​នៅ​ទឹក​ដី​អង់គ្លេស។ ខណៈ​ដែល​រាត្រី​នេះ ក្រុម​ទាំង​ពីរ​នឹង​ត្រូវ​ប៉ះ​គ្នា​ម្ដង​ទៀត ​ដើម្បី​កាត់​សេចក្ដី​យក​ក្រុម​ឡើង​ទៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ។ នៅ​ទឹក​ដី Porto ​នេះ​ដែរ ​កាល​ពី​រដូវ​កាល​មុន​នោះ ​ក្រុម Liverpool ​ធ្លាប់​ឈ្នះ​បាន​ដល់​ទៅ ៥-០ ​ឯ​ណោះ។

    ដូច្នេះ​ហើយ ​បាន​ជា​កីឡាករ  Alexander-Arnold ​និយាយ​មុន​ប្រកួត​ថា​៖ “ច្បាស់​ណាស់​យើង​មាន​ប្រវត្តិ​នៅ​ក្រុម Porto ​កាល​ពី​រដូវ​កាល​មុន ​ដូច្នេះ​ហើយ​យើង​កំពុង​សម្លឹង​ទៅ​ម្ដង​ទៀត ​ហើយ​ធ្វើ​វា​ឱ្យ​បាន​ជា​លើក​ទី​២។ យើង​ដឹង​ថា​វា​ពិត​ជា​ពិបាក​ក្នុង​ការ​លេង​ក្រៅ​នេះ​លើក​នេះ ប៉ុន្តែ​អ្វី​ដែល​យើង​ចង់​បាន​គឺ​លទ្ធផល​ឈ្នះ ៥-០ ​ម្ដង​ទៀត”៕

    ប្រភព៖ Dailymail

    មើលហាងឆេងគ្រាប់ត និងបង្កើតគណនីឥតគិតថ្លៃនៅ 2MBET

    ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT