លោក Massimiliano Allegri អ្នកចាត់ការក្រុម Juventus បាននិយាយថា Cristiano Ronaldo ធ្វើបានល្អឥតខ្ចោះហើយ ប៉ុន្តែមានគេតែម្នាក់គឺមិនអាចជួយក្រុមទាំងមូលបានទេ។
Juventus បានធ្លាក់ក្រោមថ្វីជើងក្រុម Ajax បាត់ទៅហើយ ក្រោយពីចាញ់ ២-១ កាលពីយប់មិញនេះ។ លទ្ធផលចាញ់តែនេះធ្វើឱ្យអ្នកគាំទ្រខកចិត្តជាខ្លាំង ត្បិតអី Ronaldo ស្វែងរកគ្រាប់បាល់បាន១គ្រាប់នាំមុខទៅហើយ ប៉ុន្តែបែរជាបណ្ដោយឱ្យ Ajax តាមបានស្មើ និងរកគ្រាប់បាល់ជ័យជម្នះបានវិញទៀត។
ចំពោះរឿងនេះដែរ លោកMassimiliano Allegri អ្នកចាត់ការក្រុមបាននិយាយថា៖ “Ronaldo បានជួយយើងច្រើន ប៉ុន្តែគាត់តែម្នាក់គឺមិនគ្រប់គ្រាន់ទេ។ មកដល់វគ្គនេះ យើងត្រូវការកីឡាករទាំងអស់ប្រឹងប្រែងនិងលេងឱ្យល្អបំផុតទើបអាចទទួលបានលទ្ធផលល្អ។ ខ្ញុំតែងប្រាប់ទៅកូនក្រុមទាំងអស់ថា បើចង់ឈ្នះ UEFA Champions League អ្នកត្រូវតែលេងឱ្យល្អបំផុតទាំង១១នាក់”៕
ប្រភព៖ Dailymail
មើលហាងឆេងគ្រាប់ត និងបង្កើតគណនីឥតគិតថ្លៃនៅ 2MBET