បូក ២ គ្រាប់​យប់មិញ Messi ស៊ុត​បាន​ប៉ុន្មាន​ហើយ​ទល់​នឹង​ក្រុម​អង់គ្លេស​នៅ CL?

Lionel Messi នៅ​តែ​បង្ហាញ​ទម្រង់​លេង​យ៉ាង​ល្អ​ទាំង​ការ​ប្រកួត​ក្នុង​និង​ក្រៅ​ក្របខ័ណ្ឌ​ជា​ពិសេស​នៅ​ពាន​រង្វាន់​អឺរ៉ុប​នេះ​ផ្ទាល់ ដោយ​កាល​ពី​យប់មិញ​កីឡាករ​អាហ្សង់ទីន​អាច​រក​បាន ២ គ្រាប់​បន្ថែម​ទៀត ជួយ​ឲ្យ Barcelona អាច​ទម្លាក់ Manchester United ចេញ​ពី​វគ្គ ៨ ក្រុម​ចុង​ក្រោយ។

ស្ថិតិ​មុន​ការ​ប្រកួត​ឈាន​ចូល​មក​ដល់​នៅ​យប់មិញ M10 រក​បាន ២២ គ្រាប់​ទល់​នឹង​ក្រុម​អង់គ្លេស​នៅ Champions League ដែល​ជា​កំណត់ត្រា​ឈរ​ដាច់​គេ​បង្អស់ ដោយ​ឡែក ២ គ្រាប់​ថែម​ទៀត​នេះ រុញ​ឲ្យ​គេ​ឡើង​ដល់ ២៤ គ្រាប់​ហើយ។

ក្នុង​នោះ​មាន ៣២ ប្រកួត​សរុប ដោយ​គ្រាប់​បាល់​ទាំង ២៤ ចែក​ដូច​ជា​ទល់ Arsenal ៩ គ្រាប់, Man City ៦ គ្រាប់, Man Utd ៤ គ្រាប់, Chelsea ៣ គ្រាប់​និង Tottenham ២ គ្រាប់។ បញ្ជាក់​ថា​ក្រុម​កាតាឡាន់​ដែល​កំពុង​នាំ​មុខ ៩ ពិន្ទុ​នៅ LaLiga នឹង​ត្រូវ​តតាំង​ក្រុម Real Sociedad នៅ​យប់​ថ្ងៃ​សោរ៍​នេះ ជា​គោលដៅ​ឆ្ពោះ​ទៅ​ការ​លើក​ពាន ៣ ក្នុង​មួយ​រដូវ​កាល។ ប្រភព: Sportskeeda

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT