Ajax បានទម្លាក់ Juventus នៅលទ្ធផល ៣-២ ក្រោយកាត់សេចក្តីយកឈ្នះត្រឹមព្រឹកថ្ងៃពុធនេះ ដែលអរគុណដល់គ្រាប់បាល់ de Ligt នៅនាទី ៦៧។ ទោះបីជួបសេះបង្កង់លើកនេះហាក់មានភាពតានតឹង ប៉ុន្តែសម្រាប់ការមើលឃើញរបស់កីឡាករវ័យក្មេង de Jong បង្ហើបថាកាលលេងប៉ះ Real Madrid គឺលំបាកជាងទៅវិញទេ។
Ajax ដែលដំបូងឡើយត្រូវចាញ់ Real Madrid នៅជើងទី ១ មុនវាយបកយកឈ្នះនាជើងទី ២ ត្រូវបាន De Jong បញ្ជាក់ប្រាប់ RMC Sport ដូច្នោះថា៖ “ខ្ញុំមិនច្បាស់ទេថានេះ [ការប្រកួតទល់ Juve] ជាប្រកួតល្អបំផុតក្នុងជីវិតរបស់យើង ប៉ុន្តែកាលលេងនៅ Madrid គឺវាលំបាកជាង ព្រោះយើងបានចាញ់នៅជើងទី ១”។
កីឡាករអនាគតរបស់ Barcelona បន្ថែម៖ “Juve គឺរឹងមាំណាស់ ប៉ុន្តែនៅតង់ទីពីរយើងបង្ហាញឲ្យឃើញថាយើងពិតជាអាចធ្វើបាន ហើយទាក់ទងនឹងការឈ្នះ Champions League? ពេលនេះយើងនៅក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដោយយើងមានឱកាសតែក៏មិនមែនជាក្រុមឈរភាគរយខ្ពស់ ប៉ុន្តែគ្រប់យ៉ាងវានៅតែអាចកើតទៅបាន”។ ប្រភព: Sportskeeda
មើលហាងឆេងគ្រាប់ត និងបង្កើតគណនីឥតគិតថ្លៃនៅ 2MBET