Joao Felix និយាយថា Yes ក្នុងការផ្លាស់មកលេងនៅ Juventus ហើយ

ខ្សែ​ប្រយុទ្ធ​វ័យ​ក្មេង Joao Felix ​បាន​បញ្ជាក់​ថា​ខ្លួន​យល់​ព្រម​ក្នុង​ការ​ផ្លាស់​ទៅ​លេង​ឱ្យ​ក្លឹប Juventus ​ហើយ ​ខណៈ​ដែល​ភ្នាក់ងារ​ចរចា​កីឡាករ​កំពុង​ជួប​ពិភាក្សា​គ្នា​។

ក្រុម Juventus ​គ្រោង​នឹង​លក់​កីឡាករ​របស់​ខ្លួន Dybala ​ចេញ​នៅ​រដូវ​ក្ដៅ​ខាង​មុខ​នេះ ​ដើម្បី​ទុក​កន្លែង​ឱ្យ Felix ​វិញ​ម្ដង។ តម្លៃ​ខ្លួន​របស់​កីឡាករ Benfica ​នេះ ​គឺ​ជាង​១០០​លាន​ផោន ​ហើយ​ក្លឹប Juventus ​ក៏​នឹង​ព្រម​តាម​នេះ​ដែរ ប្រសិន​បើ​ការ​ចរចា​មិន​មាន​អ្វី​ប្រែប្រួល​ទេ​នោះ។ ភាគរយ​ខ្ពស់​ដែល​ខ្សែ​ប្រយុទ្ធ​វ័យ​១៩​ឆ្នាំ​ព្រម​ទៅ​លេង​នៅ Juventus ​គឺ​ដោយសារ​តែ​រូបគេ​មាន​បំណង​ប្រាថ្នា​ចង់​ចូល​រួម​ក្រុម​ជាមួយ Cristiano Ronaldo ​តាំង​ពី​តួច​មក​ម្ល៉េះ។

Joao Felix ​បាន​ស៊ុត​បាល់​បញ្ចូល​ទី​បី​គ្រាប់ ​(Hat-Trick) ​នៅ​ក្នុង​ក្របខ័ណ្ឌ​ Europa League។ ក្នុង​ប្រកួត​នេះ​ហើយ ​ធ្វើ​ឱ្យ​គេ​ចាប់​អារម្មណ៍​ទៅ​លើ​យុវជន​រូប​នេះ​កាន់​តែ​ខ្លាំង ​ហើយ​មាន​ក្លឹប​មិន​តិច​ទេ ​កំពុង​ទាក់ទង​យក​រូបគេ៕

មើលហាងឆេងគ្រាប់ត និងបង្កើតគណនីឥតគិតថ្លៃនៅ 2MBET

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT