លោក Valverde បារម្ភ Man Utd លេងល្អចុងម៉ោងដូច ២០ឆ្នាំមុន

ក្រុម FC Barcelona ​នឹង​ត្រូវ​ស្វាគមន៍​ក្រុម​ភ្ញៀវ Manchester United ​នៅ​ម៉ោង​២​រំលង​អាធ្រាត្រ​នេះ​ហើយ ​ក្នុង​ការ​ប្រកួត​វគ្គ​៨​ក្រុម​ចុង​ក្រោយ ជើង​ទី​២ ពាន​រង្វាន់ UEFA Champions League ។

កាល​ពី​ជើង​ទី​១​កន្លង​ទៅ ​ក្រុម​អ្នក​មាន​បុណ្យ​ឈ្នះ ១-០ ​ម្ដង​មក​ហើយ ដូច្នេះ​ជើង​ទី​២​នេះ ​ហាក់​មិន​សូវ​បារម្ភ​ខ្លាំង​ឡើយ ​ហើយ​ជើង​ទី​១​នោះ ​ពួកគេ​ក៏​លេង​ល្អ​ជាង​បិសាច​ក្រហម​ដែរ។ ប៉ុន្តែ​អ្វី​ដែល​ធ្វើ​ឱ្យ​លោក  Valverde ​អ្នក​ចាត់ការ​ក្រុម Barcelona ​បារម្ភ​នោះ គឺ​ការ​លេង​នៅ​ចុង​ម៉ោង​តែ​ម្ដង។ បារម្ភ​នេះ គឺ​ដោយសារ​តែ​ក្រុម Man Utd ​ធ្លាប់​ត្រូវ Bayern Munich ​ស៊ី ១-០ ​មុន ប៉ុន្តែ​ចុង​ក្រោយ​នៅ​នាទី​៩០+ ​ទៅ​ហើយ ពួកគេ​រក​គ្រាប់​បាល់​២​គ្រាប់​ឯ​ណោះ។

 

លោក  Ernesto Valverde ​អ្នក​ចាត់ការ​ក្រុម​អ្នក​មាន​បុណ្យ​ខាង​លើ​បាន​និយាយ​មុន​ការ​ប្រកួត​នៅ​រាត្រី​នេះ​ដែរ​ថា​៖ “Manchester Unitd ​តែងតែ​មាន​អ្វី​ពិសេស​នៅ​ចុង​បញ្ចប់​នៃ​ការ​ប្រកួត។ ពួកគេ​បាន​បង្ហាញ​ឱ្យ​យើង​ឃើញ​ហើយ​នៅ​រាត្រី​នេះ ​ហើយ​ពួកគេ​ក៏​ធ្លាប់​ឈ្នះ​ពាន​នេះ​ដែរ។ យើង​បារម្ភ​ចំពោះ​ប្រវត្តិ សាស្ត្រ​នៃ​ក្លឹប​នឹង​ជួយ​កីឡាករ​បាន​ច្រើន”៕

ប្រភព៖ Dailymail

មើលហាងឆេងគ្រាប់ត និងបង្កើតគណនីឥតគិតថ្លៃនៅ 2MBET

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT