លោក Erik ten Hag អ្នកចាត់ការក្រុម Ajax ផ្ដាំទៅកូនក្រុមកុំឱ្យខ្វល់ខ្វាយ និងចំណាយពេលច្រើនពេកទៅលើ Cristiano Ronaldo ព្រោះរូបគេមិនមែនជាកីឡាករសំខាន់ខ្លាំងឡើយ។
ការប្រកួតរវាងក្រុម Juventus និង Ajax នឹងត្រូវធ្វើឡើងនៅរាត្រីម៉ោង២រំលងអាធ្រាត្រនេះហើយ ក្នុងពានរង្វាន់ UEFA Champions League វគ្គ៨ក្រុមចុងក្រោយ។ ការប្រកួតនេះដែរ ក្រុម Ajax ត្រូវការឈ្នះ ដើម្បីឡើងទៅវគ្គបន្ដបាន ត្បិតអីជើងទី១កន្លងទៅ ក្រុមទាំងពីរបានបញ្ចប់ទៅក្នុងលទ្ធផលស្មើគ្នា ១-១។
សម្រាប់ការប៉ះគ្នាលើកនេះវិញ លោក Erik ten Hag បាននិយាយថាក្រុមរបស់លោកនឹងជួបការពិបាកក្នុងការលេងនៅទឹកដីអ៊ីតាលី។ មួយវិញទៀត លោកក៏ផ្ដាំទៅកូនក្រុមថា មិនឱ្យខ្វល់ចិត្តច្រើនចំពោះ Ronaldo ពេកដែរ ព្រោះរូបគេក៏ជាកីឡាករម្នាក់ដូចកីឡាករដទៃទៀតដែរ៕
ប្រភព៖ Dailymail
មើលហាងឆេងគ្រាប់ត និងបង្កើតគណនីឥតគិតថ្លៃនៅ 2MBET