យោងទៅតាមការរាយការណ៍ Tut-tosport បាននិយាយថា Juventus អាចនឹងលក់កីឡាករអាហ្សង់ទីន Paulo Dybala ដើម្បីយកលុយធ្វើការផ្លាស់ប្តូរកីឡាករ Joao Felix ជំនួសវិញ ។
កីឡាករវ័យ 19 ឆ្នាំដែលមានទេព្យកោសលរូបនេះមានតំលៃមិនថោកទេដោយបច្ចុប្បន្ន Benfica ទាមទារតំលៃ 100 លានអឺរ៉ូសម្រាប់ក្រុមណាដែលចង់បានរូបគេ។
Joao Felix បានស៊ុតបាល់បញ្ចូលទីបីគ្រាប់ (Hat-Trick) នៅក្នុងក្របខ័ណ្ឌ Europa League កាលពីថ្ងៃព្រហស្បតិ៍ជើងទីមួយពេលប៉ះជាមួយ Eintracht Frankfurt ក្នុងលីកអាល្លឺម៉ង់។ ក្លឹប Juventus គឺជាក្លឹបមួយដែលប្រគួតប្រជែងចង់បានខ្សែប្រយុទ្ធវ័យក្មេងរូបនេះដែរ។
ក្លឹបចង់បានកីឡាករវ័យក្មេងរូបនេះមានដូចជា Bayern Munich, Barcelona, Real Madrid និង Manchester City
មើលហាងឆេងគ្រាប់ត និងបង្កើតគណនីឥតគិតថ្លៃនៅ 2MBET