ក្រុម Real Madrid និង Barcelona កំពុងប្រជែងគ្នា យកខ្សែប្រយុទ្ធ Takefusa Kubo ដែលកំពុងលេងឱ្យក្រុម FC Tokyo។
Kubo ជាកីឡាករធ្លាប់ទៅលេងនិងហ្វឹកហាត់នៅថ្នាលរបស់ក្រុម FC Barcelona ប៉ុន្តែក្លឹបអ្នកមានបុណ្យនេះមិនអាចចុះកុងត្រាយកគេបាន ព្រោះខុសច្បាប់របស់ FIFA ទើបតម្រូវឱ្យរូបគេចាកចេញទៅចូលរួមជាមួយ FC Tokyo វិញ។ យ៉ាងណាមិញ កីឡាករវ័យ១៧ឆ្នាំខាងលើនេះ នៅតែបន្ដការលេងបានល្អដដែលនៅជប៉ុន ទើបតម្រូវឱ្យក្លឹបនៅអេស្ប៉ាញទាំង Barcelona និង Real Madrid ចាប់អារម្មណ៍ខ្លាំង។
ស្របពេលវ័យ១៧ឆ្នាំ ឈានចូល១៨ឆ្នាំផងនោះ គឺត្រូវជាមួយច្បាប់របស់ FIFA ក្នុងការទិញយកថ្នាលយុវជនហើយ ទើបក្លឹបនៅអេស្ប៉ាញទាំងពីរទាក់ទង។ យ៉ាងណាមិញ កីឡាករវ័យក្មេងដែលមានរហស្សនាមថា Messi Japan នេះ នៅមិនទាន់សម្រេចថាត្រូវទៅខាងណានោះទេ៕
ប្រភព៖ FOXSPORTSASIA
មើលហាងឆេងគ្រាប់ត និងបង្កើតគណនីឥតគិតថ្លៃនៅ 2MBET