ក្រុម PSG បានបរាជ័យធ្ងន់កតែម្ដង ក្រោមថ្វីជើងក្រុម Lille ក្នុងលទ្ធផល ៥-១ នាការប្រកួតលីគកំពូលបារាំងកាលពីយប់មិញនេះ។
ការប្រកួតលីគបារាំង ហាក់លែងល្អមើលទៅហើយ ព្រោះក្រុម PSG កំពុងដាច់ពិន្ទុឆ្ងាយខ្លាំងពីក្រុមលេខ២។ ប៉ុន្តែនៅយប់មិញនេះ រឿងមិនគួរឱ្យជឿមួយបានកើតឡើង ដោយក្រុមកំពូលតារាង PSG បែរជាភ្លាត់ចាញ់ក្រុមលេខ២ Lille ដល់ទៅ ៥-១ ឯណោះ។ លទ្ធផលនេះ គឺជាបរាជ័យធ្ងន់បំផុតក្នុងលីគរបស់ក្រុម PSG ក្នុងរយៈពេល១៩ឆ្នាំចុងក្រោយនេះ។
លោក Thomas Tuchel អ្នកចាត់ការក្រុម PSG បាននិយាយក្រោយការប្រកួតថាលោកមិនអាចយករឿងកីឡាករបានកាតក្រហមម្នាក់ មកជាលេសទើបធ្វើឱ្យក្រុមចាញ់យ៉ាងនេះទេ។ ជាក់ស្ដែងក្រុម PSG នៅយប់មិញ ពិតជាលេងអន់មែន ពួកគេហាក់មិនមានអារម្មណ៍ឡើយ។ បរាជ័យនេះ ជាបរាជ័យធំបំផុត ហើយអ្នកគាំទ្រសឹងមិនជឿនឹងភ្នែកទៅហើយ៕
ប្រភព៖ Dailymail
មើលហាងឆេងគ្រាប់ត និងបង្កើតគណនីឥតគិតថ្លៃនៅ 2MBET