ក្រុមហង្សក្រហម Liverpool បានឡើងទៅឈរលេខ១លីគកំពូលអង់គ្លេសវិញហើយ ក្រោយពីយកឈ្នះលើក្រុម Chelsea ក្នុងលទ្ធផល ២-០ កាលពីយប់មិញនេះ។
Liverpool មុនការប្រកួតយប់មិញ ត្រូវបានអ្នកគាំទ្រគិតថាខ្លាចដូចឆ្នាំ២០១៤ ពោលគឺពួកគេមានឱកាសលើកពានទៅហើយ ប៉ុន្តែបែរជាចាញ់ក្រុម Chelsea ទៅវិញ ដែលបង្អាក់ដំណើរបាន។ យ៉ាងណាមិញ ជាក់ស្ដែងទៅពួកគេ ធ្វើបានយ៉ាងល្អនារដូវកាលនេះ ដោយអាចយកឈ្នះដល់ទៅ ២-០ ឯណោះ ដើម្បីហក់ឡើងទៅកំពូលតារាង។
លោក Klopp អ្នកចាត់ការក្រុមហង្សក្រហមបាននិយាយក្រោយចប់ការប្រកួតថាជ័យជម្នះនេះ ធ្វើឱ្យក្រុមទាំងមូលកាន់តែមានទំនុកចិត្ត។ នៅសល់ប្រកួតប៉ុន្មានទៀតចប់រដូវកាល គឺក្រុម Liverpool មិនអាចចាញ់ឬស្មើបានទេ គឺត្រូវតែឈ្នះទាំងអស់តែម្ដង ដើម្បីសង្ឃឹមលើកពានរង្វាន់លីគកំពូលអង់គ្លេសនារដូវកាលនេះ៕
ប្រភព៖ Dailymail
មើលហាងឆេងគ្រាប់ត និងបង្កើតគណនីឥតគិតថ្លៃនៅ 2MBET