ក្រុមតោខៀវ Chelsea កំពុងត្រូវបានសេដ្ឋីមកពី៣តំបន់ផ្សេងគ្នា ចង់បាន ក្រោយពីម្ចាស់ក្លឹបបច្ចុប្បន្នលោក Roman Abramovich មិនអាចចូលអង់គ្លេសបានទៀត។
៣ស្ថាប័នដែលចង់បាននោះ រួមមានក្រុមហ៊ុនសម្ព័ន្ធនៅអាមេរិក ក្រុមហ៊ុននៅអាស៊ី និងសេដ្ឋីប្រាក់វាល់លាន Jim Ratcliffe។ តម្លៃរបស់ក្លឹបមួយនេះ ត្រូវបានគេដឹងថាអាចនឹង២,៥ពាន់លានផោន។ គេនៅចាំតែភាគីរបស់លោក Roman ១ទៀតប៉ុណ្ណោះ ប្រសិនបើព្រមលក់មែន តម្លៃប៉ុណ្ណឹងគឺអាចនឹងត្រូវគ្នាហើយ។
លោក Roman ជនជាតិរុស្ស៊ី បានទិញក្លឹបតោខៀវនេះ កាលពីឆ្នាំ២០០៣។ លោកបានចំណាយប្រាក់ជាច្រើនសម្រាប់កសាងក្រុមនេះឡើងវិញ រហូតអាចលើកពានលីគអង់គ្លេស និងប្រជែងជាមួយក្រុមដទៃទៀតបាន។ ប៉ុន្តែក្រោយមានបញ្ហាមិនអាចចូលអង់គ្លេស មានសេដ្ឋីជាច្រើនចង់ទិញតពីលោកវិញ៕ប្រភព៖ Dailymail
មើលហាងឆេងគ្រាប់ត និងបង្កើតគណនីឥតគិតថ្លៃនៅ 2MBET