Barcelona ​លេង​ស្មើ​ក្រុម​បាត​តារាង ព្រោះ​ទុក​ជើង​កីឡាករ​អស់​ហើយ​

ក្រុម FC Barcelona ​លេង​បាន​ត្រឹម​ស្មើ​ក្រុម​បាត​តារាង Huesca ​០-០ ​ប៉ុណ្ណោះ​ក្នុង​ការ​ប្រកួត​ក្របខណ្ឌ La Liga ​សប្ដាហ៍​ទី​៣២ ​កាល​ពី​យប់មិញ​នេះ។

ក្នុង​ការ​ប្រកួត​យប់មិញ​នេះ ​គេ​សង្កេត​ឃើញ​ក្រុម​របស់​លោក Valverde ​ទុក​ជើង​កីឡាករ​សំខាន់​១១​នាក់​ដំបូង​អស់​ហើយ រួម​ទាំង Lionel Messi ​ផង​ដែរ។ ​ការ​ធ្វើ​ដូច្នេះ គឺ​ដើម្បី​រក្សា​កម្លាំង​របស់​ពួកគេ ​ដើម្បី​ត្រៀម​តតាំង​ជាមួយ​ក្រុម Manchester United ​នៅ​ថ្ងៃ​ទី​១៧​ខែ​មេសា​ឆ្នាំ​២០១៩​ខាង​មុខ។ យ៉ាងណាមិញ ​និយាយ​ពី​លទ្ធផល​វិញ ​ការ​ទុក​ជើង​កីឡាករ​ល្អ​ៗ​នេះ ​ធ្វើ​ឱ្យ​ក្រុម​អ្នក​មាន​បុណ្យ​ខក​ចិត្ត​បន្តិច​ហើយ ព្រោះ​លេង​មិន​ឈ្នះ​ក្រុម Huesca ​ឡើយ តាម​ត្រឹម​ស្មើ​គ្នា ០-០ ​ប៉ុណ្ណោះ។

ខ្សែ​បម្រើ Arturo Vidal ​បាន​និយាយ​ចំពោះ​ការ​ប្រកួត​នេះ​ថា​ក្រុម​ទាំង​មូល​បាន​ផ្ដោត​ទៅ​លើ​ការ​ប្រកួត​នៅ Champions League ទល់​ក្រុម Man Utd ​ខ្លាំង។ ទើប​បាន​ជា​មិន​សូវ​ខិតខំ​សម្រាប់​ការ​ប្រកួត​នេះ។ Champions League ​ជា​ពាន​រង្វាន់​ក្នុង​ក្ដី​ស្រមៃ​របស់​កីឡាករ​គ្រប់​គ្នា៕ប្រភព៖ Dailymail

មើលហាងឆេងគ្រាប់ត និងបង្កើតគណនីឥតគិតថ្លៃនៅ 2MBET

 

 

 

 

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT