ក្រុមបិសាចក្រហម Manchester United បានយកឈ្នះលើក្រុម West Ham ក្នុងលទ្ធផល ២-១ ដែល២គ្រាប់សំខាន់នេះ ធ្វើបានដោយខ្សែបម្រើ Pual Pogba ។
ក្រុម Man Utd ត្រូវការជ័យជម្នះទល់ក្រុម West Ham នេះជាចាំបាច់ ហើយលទ្ធផលនៅយប់មិញក៏ពេញចិត្តអ្នកគាំទ្រដែរ។ ម្ចាស់ផ្ទះព្យាយាមវាយសម្រុករហូតទទួលបាន៣ពិន្ទុ ដែលគ្រាប់បាល់២គ្រាប់នៅយប់មិញនេះ ធ្វើបានសម្រេចដោយ Pogba ប៉េណាល់ទីទាំង២តែម្ដង។ ទទួលបាន៣ពិន្ទុបន្ថែមនេះហើយ បានធ្វើឱ្យក្រុម Man Utd ចាញ់ក្រុមលេខ៤ Chelsea តែ២ពិន្ទុ។
ការប្រកួតលីគកំពូលអង់គ្លេសបានឈានដល់សប្ដាហ៍ទី៣៣ហើយ នៅតែ៥ប្រកួតទៀតប៉ុណ្ណោះនឹងចប់រដូវកាល។ ក្រុម២កំពុងប្រជែងយកជើងឯកគឺ Liverpool និង Man City ខណៈដែលក្រុម៤ផ្សេងទៀត Spur , Arsenal , Chelsea និង Man Utd កំពុងប្រជែងគ្នាយក Top4 ៕ប្រភព៖ Dailymail
មើលហាងឆេងគ្រាប់ត និងបង្កើតគណនីឥតគិតថ្លៃនៅ 2MBET