ប្រធាន La Liga ៖ Ronaldo ​នឹង​នៅ Real Madrid ​ហើយ ​Griezmann ​ក៏​មិន​ទៅ​ណា​ដែរ

Javier Tebas ​ប្រធាន ​ La Liga ​បាន​បញ្ជាក់​ថា​ទាំង Cristiano Ronaldo ​និង Antonie Griezmann ​នឹង​មិន​ទៅ​ណា​ចោល​អេស្ប៉ាញ ​ឬ​ក្លឹប​របស់​ខ្លួន​ឡើយ​នៅ​រដូវ​កាល​ក្រោយ។

Ronaldo ​កំពុង​តែ​មាន​ដំណឹង​ថា​នឹង​ចាកចេញ​ពី Real Madrid ​ហើយ ​បន្ទាប់​ពី​ជួយ​ក្រុម​មួយ​នេះ​ឈ្នះ​ពាន​រង្វាន់ UEFA Champions League ​បាន​៣​ឆ្នាំ​ជាប់​គ្នា។ ដំណើរ​នៃ​ការ​ចាកចេញ​នេះ ​មិន​ទាន់​ដឹង​ថា​ប្រាកដ​ប៉ុន្មាន​ភាគរយ​នោះ​ទេ ត្បិត​អី​មាន​ដំណឹង​មួយ​ចំនួន​ថា​រូបគេ​នឹង​ទៅ​ចូលរួម​ជាមួយ PSG ។

ចំណែក​ឯ Griezmann ​វិញ ​ក៏​ចង់​ចាកចេញ​ពី Atletico Madrid ​ផង​ដែរ។ ក្លឹប​ដែល​ចង់​បាន​ខ្សែ​ប្រយុទ្ធ​ជម្រើស​ជាតិ​បារាំង​ម្នាក់​នេះ គឺ​ក្រុម FC Barcelona ។ Barca ​ចង់​បាន​កីឡាករ​រូប​នេះ ​ប៉ុន្មាន​ដង​មក​ហើយ ប៉ុន្តែ​ការ​ផ្ទេរ​ចេះ​តែ​មិន​សម្រេច។ ខណៈ​ដែល​លើក​នេះ​វិញ ​ពួកគេ​មាន​ភាគរយ​ខ្ពស់​ថា​នឹង​បាន​ Griezmann ។

តែ​ទោះ​ជា​យ៉ាង​នេះ​ក្ដី មេ La Liga ​លោក Tebas ​មាន​ទំនុក​ចិត្ត​ថា​ដំណឹង​ខាង​លើ​នេះ​មិន​ពិត​ទាំង​អស់។ លោក​ជឿ​ជាក់​ថា​កីឡាករ​ទាំង​ពីរ​ខាង​លើ​នឹង​បន្ដ​លេង​នៅ​ក្លឹប​បច្ចុប្បន្ន​របស់​ពួកគេ​បន្ដ​ទៀត​នា​រដូវ​កាល​ក្រោយ។ “ខ្ញុំ​គិត​ថា Cristiano ​នឹង​នៅ Real Madrid ​បន្ដ ​ហើយ Griezmann ​ក៏​នៅ Atletico ​បន្ដ​ដែរ”៕ប្រភព៖ DailyMail

  • ប្រធាន La Liga ៖ Ronaldo ​នឹង​នៅ Real Madrid ​ហើយ ​Griezmann ​ក៏​មិន​ទៅ​ណា​ដែរ