Man City ​ប្រជែង​យក​កីឡាករ​ឆ្នើម Benfica ​ម្នាក់​នេះ​ដែរ​ហើយ​

ក្លឹប Manchester City ​កំពុង​តាម​ប្រមាញ់​យក​ខ្សែ​ប្រយុទ្ធ​ឆ្នើម  Joao Felix ​របស់​ក្រុម Benfica ​ដែរ​ហើយ ​ដោយ​ហ៊ាន​ឱ្យ​តម្លៃ​ខ្លួន​១០៥​លាន​ផោន លើស​ក្រុម Man Utd ​និង Real Madrid ​ទៅ​ទៀត។

Felix ​ជា​កីឡាករ​ទើប​រក​បាន​៣​គ្រាប់​ម្នាក់​ឯង​ក្នុង​ការ​ប្រកួត​ពាន​រង្វាន់ Europa League ​ឱ្យ​ក្រុម Befina។ ការ​រក​បាន​គ្រាប់​បាល់​ដល់​ទៅ​៣​គ្រាប់​ក្នុង​ការ​ប្រកួត​សំខាន់​នេះ​ហើយ ទើប​បាន​ជា​ធ្វើ​ឱ្យ​ក្រុម Man City ​ចាប់​អារម្មណ៍​ខ្លាំង​លើ​រូបគេ។ ជាក់​ស្ដែង ​មាន​ដំណឹង​មក​ថា​ក្រុម​ដឹក​នាំ​ដោយ​លោក Pep ​ម្នាក់​នេះ ​បាន​ផ្ដល់​តម្លៃ​ខ្លួន​ដល់​កីឡាករ​វ័យ​១៩​ឆ្នាំ​ដល់​ទៅ​១០៥​លាន​ផោន​ឯ​ណោះ។

តម្លៃ​នេះ​គឺ​ជា​តម្លៃ​ខ្ពស់​ជាង​គេ បើ​ធៀប​ទៅ​នឹង​ក្លឹប​២​ទៀត​គឺ Man Utd ​និង Real Madrid ។ គេ​នឹង​រង់ចាំ​ដល់​ទីផ្សារ​ដោះដូរ​កីឡាករ​មក​ដល់ ​ទើប​នឹង​ដឹក​ថា​ខ្សែ​ប្រយុទ្ធ​រហស្សនាម​ថា Ronaldo ​ថ្មី​នេះ ​នឹង​ព្រម​ផ្លាស់​ទៅ​លេង​នៅ​ក្លឹប​ណា៕ប្រភព៖ THESUN

មើលហាងឆេងគ្រាប់ត និងបង្កើតគណនីឥតគិតថ្លៃនៅ 2MBET

 

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT