លោក Mauricio Pochettino អ្នកចាត់ការក្រុម Spurs បានបញ្ជាក់ថាខ្សែប្រយុទ្ធ Harry Kane បានរងរបួសដាច់សរសៃប្រសាទនៅកជើងខាងឆ្វេង ដែលតម្រូវឱ្យរូបគេសម្រាក អាចដល់ចប់រដូវកាលនេះ។
Kane របួសពេលលេងទល់ក្រុម Manchester City នៅវគ្គ៨ក្រុមចុងក្រោយ UEFA Champions League ជើងទី១ ដែលគ្រានោះពួកគេបានយកឈ្នះ ១-០។ ក្រោយពីធ្វើការពិនិត្យម៉ត់ចត់ទៅ ទើបរកឃើញថារបួសនេះធ្ងន់ធ្ងរ ហើយតម្រូវឱ្យរូបគេសម្រាកច្រើនខែ អាចដល់ចប់រដូវកាលផង។ កត្តានេះហើយ បានធ្វើឱ្យលោក Pochettino បារម្ភ ត្បិតអីក្រុមត្រូវមានភារកិច្ចសំខាន់នៅ Champions League និងត្រូវដណ្ដើមយកតំណែង Top4 ថែមទៀត។
គ្រូបង្វឹកអាហ្សង់ទីន បាននិយាយដូច្នេះថា៖ “គាត់បានរងរបួសដាច់សរសៃប្រសាទនៅកជើងខាងឆ្វេង ត្រូវការពេលសម្រាកច្រើន។ យើងនឹងនឹកគាត់ អំឡុងពេលគាត់សម្រាកនេះ វាជាក្ដីបារម្ភធំសម្រាប់ក្រុមទាំងមូល”។ នារដូវកាលនេះ Kane រកបាន២៤គ្រាប់ហើយឱ្យក្រុម Spurs ៕ប្រភព៖ BBC
មើលហាងឆេងគ្រាប់ត និងបង្កើតគណនីឥតគិតថ្លៃនៅ 2MBET