វីរបុរសប្រេស៊ីល Maradona បានបញ្ជាក់ថា Lionel Messi នឹងគ្មានថ្ងៃអាចលេងដល់កម្រិតកំពូលដូចខ្លួនឡើយ បើមើលទៅលើកម្រិតលេងនាពេលបច្ចុប្បន្ននេះ។
ម្ចាស់ពានរង្វាន់ Ballon d’Or ៥សម័យកាល Messi បានជួយក្រុមអ្នកមានបុណ្យឈ្នះពានរង្វាន់ La Liga ៩ដង ពានរង្វាន់ UEFA Champions League ៤ដង និងពានរង្វាន់ផ្សេងៗទៀតជាច្រើន។ យ៉ាងណាមិញ រូបគេនៅតែមិនទាន់អាចជួយក្រុមជម្រើសជាតិអាហ្សង់ទីនរបស់ខ្លួន ឱ្យស្គាល់ជាតិពាននៅឡើយទេ ដោយបានត្រឹមជើងឯករងប៉ុណ្ណោះ។
កត្ដាមិនអាចជួយប្រទេសបាននេះហើយ ទើបធ្វើឱ្យ Maradona និយាយថា៖ “Messi គ្មានថ្ងៃ ឈានដល់កម្រិតរបស់ Maradona ទេ។ Messi គ្មានសំណាងឡើយនៅជម្រើសជាតិ គាត់តែជួបផលវិបាកជានិច្ច។ ខ្ញុំសង្ឃឹមថានៅ World Cup លើកក្រោយ គាត់នឹងមានសំណាងទៅចុះ”។ Messi រកគ្រាប់បាល់ជិតបាន៦០០គ្រាប់ហើយឱ្យក្រុមអាជីពនិងជម្រើសជាតិ ស្របពេលដែល Maradona វិញ រកបានតែ៥០០គ្រាប់ប៉ុណ្ណោះក្នុងអាជីពរបស់លោក៕ប្រភព៖ Foxsportsasia
មើលហាងឆេងគ្រាប់ត និងបង្កើតគណនីឥតគិតថ្លៃនៅ 2MBET