Real Madrid ​នឹង​មិន​លក់ Varane ​ទេ ​ទាល់​តែ​បាន​៤៣០​លាន​ផោន​

ក្រុម Real Madrid ​បាន​ប្រកាស​ថា​មិន​ស្ដាប់​ការ​ស្នើ​សុំ​ពី​ក្លឹប​ណា​ទាំង​អស់ ប្រសិន​បើ​មិន​ទទួល​បាន​តម្លៃ​ខ្លួន Varane ​ចំនួន​៤៣០​លាន​ផោន​។

ខ្សែ​ការពារ​ជួយ​បារាំង​លើក​ពាន World Cup 2018 ​ត្រូវ​បាន​គេ​ដឹង​ថា​ចង់​ចាកចេញ​ពី Real Madrid ​នា​រដូវ​ក្ដៅ​ខាង​មុខ​នេះ​ហើយ ដើម្បី​ស្វែង​រក​ក្លឹប​ផ្សេង ​ទទួល​បាន​បទ​ពិសោធ​ថ្មី ​ក្រោយ​ពី​ចំណាយ​ពេល​នៅ​អេស្ប៉ាញ​៨​ឆ្នាំ​មក​ហើយ។ Manchester United ​ជា​ក្រុម​មួយ​ដែល​បង្ហាញ​ការ​ចាប់​អារម្មណ៍​ខ្លាំង​ជាង​គេ​មក​លើ Varane ​នេះ ​ប៉ុន្តែ​ប្រហែល​ជា​ត្រូវ​ចំណាយ​ច្រើន​ទើប​អាច​នាំ​ទៅ​បាន។

នៅ​ប៉ុន្មាន​ថ្ងៃ​នេះ ​ក្រុម​អធិរាជ​ស ​បាន​បញ្ជាក់​យ៉ាង​ច្បាស់​បន្ថែម​ទៀត​ចំពោះ​រឿង​ចាកចេញ​របស់​កីឡាករ​បារាំង​ខាង​លើ។ ​ពួកគេ​បាន​ប្រកាស​ថា​នឹង​មិន​ស្ដាប់​ការ​ស្នើ​សុំ​របស់​ក្លឹប​ណា​ទាំង​អស់ ​ប្រសិន​បើ​មិន​ទទួល​បាន​តម្លៃ​ខ្លួន​ទិញ​ផ្ដាច់​កុងត្រា​៤៣០​លាន​ផោន​ទេ​នោះ។ ខណៈ​ដែល​តម្លៃ​ខ្ពស់​កប់​ពពក​នេះ ​បាន​បង្ហាញ​យ៉ាង​ច្បាស់​ពី​គោល​បំណង​មិន​ចង់​លក់ Varane ​ចេញ​ឡើយ៕ប្រភព៖ Dailymail

មើលហាងឆេងគ្រាប់ត និងបង្កើតគណនីឥតគិតថ្លៃនៅ 2MBET

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT