យុវជន​តម្លៃ​ជាង​១០០​លាន​ផោន ​រក​បាន​៣​គ្រាប់​យប់មិញ​ធ្វើ​ឱ្យ Man Utd Real Madrid ​ស្រក់​ទឹក​មាត់​

Joao Felix ​យុវជន​កំពុង​ឡើង​ជើង ​រក​បាន​៣​គ្រាប់​ម្នាក់​ឯង ជួយ​ក្រុម Benfica ​យក​ឈ្នះ​លើ​ក្រុម​Eintracht Frankfurt ​៤-២ ​ជើង​ទី​១ ​ពាន​រង្វាន់ Europa League ​វគ្គ​៨​ក្រុម​ចុង​ក្រោយ។

កីឡាករ​វ័យ​១៩​ឆ្នាំ​នេះ ​ជា​គោលដៅ​ធំ​សម្រាប់​ក្រុម Manchester United ​ក្នុង​ការ​នាំ​ទៅ​លេង​នៅ Old Trafford ​រដូវ​កាល​ក្រោយ ប៉ុន្តែ​ក៏​មាន​ដៃ​គូ​ប្រជែង​មួយ​ទៀត​ដែរ គឺ Real Madrid ​។ ​តម្លៃ​ខ្លួន​របស់​កីឡាករ​សញ្ជាតិ​ព័រទុយហ្គាល់​នេះ ​ហក់​ឡើង​ខ្លាំង រហូត​ដល់​ជាង​១០០​លាន​ផោន​ហើយ​គិត​ត្រឹម​បច្ចុប្បន្ន។ ដោយ​ឡែក​៣​គ្រាប់​ម្នាក់​ឯង​យប់មិញ ​ហើយ​បើ​អាច​ជួយ​ក្រុម Benfica ​ឡើង​វគ្គ​បន្ដ​បាន​ទៀត ​នោះ​នឹង​អាច​កើន​ថែម​ទៀត​មិន​ខាន​ចំពោះ​តម្លៃ​ខ្លួន​របស់​គេ។

ខ្សែ​ប្រយុទ្ធ​ដែល​កំពុង​លេង​ឱ្យ​ជម្រើស​ជាតិ​ក្រោម​អាយុ​២១​ឆ្នាំ​ព័រទុយហ្គាល់​ខាង​លើ​នេះ ​ត្រូវ​បាន​គេ​ដាក់​រហស្សនាម​ថា​ជា Ronaldo ​ថ្មី។ ដោយ​ទើប​ជាប់​ឈុត​ធំ Benfica ​ឆ្នាំ​២០១៨​នេះ ​បង្ហាញ​ខ្លួន​២០​ប្រកួត រក​បាន​១០​គ្រាប់​ហើយ៕ប្រភព៖ Dailymail

មើលហាងឆេងគ្រាប់ត និងបង្កើតគណនីឥតគិតថ្លៃនៅ 2MBET

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT