​Ancelotti ​ថា​ចាញ់ Arsenal ​២-០ ​មិន​ទាន់​អស់​សង្ឃឹម​ទេ ​នៅ​ជើង​ទី​២​ទៀត​

 ក្រុម Arsenal ​បាន​យក​ឈ្នះ​លើ​ក្រុម​ Napoli ​ក្នុង​លទ្ធផល ​២-០ ​ក្នុង​ការ​ប្រកួត​ពាន​រង្វាន់ Europa League ​ជើង​ទី​១ ​វគ្គ​៨​ក្រុម​ចុង​ក្រោយ។

លទ្ធផល​ចាញ់​២-០ ​នេះ​ដែរ ​លោក Carlos Ancelotti ​អ្នក​ចាត់ការ​ក្រុម Napoli ​បាន​និយាយ​ថា​នៅ​មិន​ទាន់​អស់​សង្ឃឹម​ឡើយ។ ​ការ​ប្រកួត​ជើង​ទី​២​នៅ​ទឹក​ដី​អ៊ីតាលី ​នឹង​ផ្ដល់​គុណ​ប្រយោជន៍​ដល់​ក្រុម​របស់​លោក​ច្រើន ​ដើម្បី​ធ្វើ​ការ​វាយ​បក ​ទម្លាក់​ក្រុម Arsenal ​។ ​អតីត​អ្នក​ចាត់ការ Real Madrid ​រូប​នេះ ​បង្ហើប​ទៀត​ថា​ក្រុម​កាំភ្លើង​ធំ​បច្ចុប្បន្ន​លេង​ល្អ​ណាស់ ​មិន​ដូច​កាល​លេង​ទល់​ក្រុម Bayern Munich ​លើក​មុន​នោះ​ឡើយ។

ដោយ​ឡែក​លោក Emery ​អ្នក​ចាត់ការ​ក្រុម Arsenal ​ក៏​បាន​ប្រាប់​កូន​ក្រុម​ដែរ​ថា​លទ្ធផល​ឈ្នះ​ជើង​ទី​១​នេះ ​ក៏​មិន​ទាន់​ធានា​បាន​ច្រើន​ដែរ ត្បិត​អី​ជើង​ទី​២ ​ពួកគេ​ត្រូវ​ប្រឹង​ប្រែង​បន្ដ​ទៀត ​ទើប​អាច​ឡើង​ទៅ​វគ្គ​បន្ដ​បាន។ ការ​ទៅ​លេង​នៅ​ទឹក​ដី​អ៊ីតាលី ​វា​មិន​មែន​ជា​រឿង​ងាយ​ស្រួល​ឡើយ៕ប្រភព៖ Dailymail

មើលហាងឆេងគ្រាប់ត និងបង្កើតគណនីឥតគិតថ្លៃនៅ 2MBET

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT