វគ្គ១៦ក្រុមពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន ថ្នាក់ខេត្តលេង៣ថ្ងៃតែមួយជើង

ការប្រកួតបាល់ទាត់ពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថ្នាក់ខេត្ត រដូវកាល២០១៩ វគ្គ១៦ក្រុមចុងក្រោយនឹងចាប់ផ្ដើមពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែមេសា និងមានតែមួយជើងប៉ុណ្ណោះ។

ចំណែកការចាប់គូវគ្គ១៦ក្រុមបានប្រព្រឹត្តទៅរួចរាល់ហើយនៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១១ ខែមេសា នៅពហុកីឡដ្ឋានជាតិ ដោយមានលោក ឆាំង ពិសិដ្ឋ លេខាធិការនៃគណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា (CNCC) ចូលរួមជាអធិបតី។

នៅថ្ងៃអង្គារ ទី២៣ ខែមេសា ៖
សៀមរាប ទទួលកំពង់ស្ពឺ
កែប ទទួលបន្ទាយមានជ័យ
ព្រៃវែង ទទួលបាត់ដំបង

នៅថ្ងៃពុធ ទី២៤ ខែមេសា ៖
កំពត ទទួលមណ្ឌលគិរី
កំពង់ធំ ទទួលព្រះវិហារ
ត្បូងឃ្មុំ ទទួលពោធិ៍សាត់

នៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ៖
កោះកុង ទទួលស្វាយរៀង
រតនៈគិរី ទទួលតាកែវ

លោក ឆាំង ពិសិដ្ឋ បញ្ជាក់ដែរថា ក្រុមខេត្តសៀមរាបនឹងជួបជាមួយខេត្តព្រះវិហារ នៅខេត្តបន្ទាយមានជ័យ ថ្ងៃសុក្រ ទី១២ ខែមេសា បង្គ្រប់ពូល” ង”។ ការបង្គ្រប់កិច្ចយឺតបន្តិចនេះ ព្រោះសៀមរាបដែលរងពិន័យមិនឲ្យរៀបចំការប្រកួតក្នុងផ្ទះខ្លួនឯងពាក់ព័ន្ធនឹងប្រទូស្ដរាយជាមួយក្រុមខេត្តឧត្តរមានជ័យកាលពីរសប្ដាហ៍មុន ទើបសម្រេចយកកីឡដ្ឋានខេត្តបន្ទាយមានជ័យសម្រាប់ធ្វើជាទឹកដីកណ្ដាល។
សម្រាប់ការប្រកួតវគ្គ១៦ក្រុមនឹងចាប់ផ្ដើមនៅវេលាម៉ោង៣រសៀលទាំងអស់៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT