Rio Ferdinand ទស្សន៍ទាយថាក្រុម Manchester United នឹងឡើងដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ពោលគឺយកឈ្នះលើក្រុម FC Barcelona បាននៅប្រកួតជើងទី២ ពានរង្វាន់ UEFA Champions League វគ្គ៨ក្រុមចុងក្រោយ។
អតីតខ្សែការពាររបស់ក្រុមបិសាចក្រហម មិនត្រឹមតែគិតថា Man Utd នឹងឡើងទេ លោកបានយល់ឃើញថាក្រុមអង់គ្លេសនៅឆ្នាំនេះមានភាគរយខ្ពស់ក្នុងការប្រជែងយកពាន។ ក្រោយពីចង់ជុំទី១នៃវគ្គ៨ក្រុមចុងក្រោយនេះ Ferdinand យល់ឃើញថានឹងមានក្រុមអង់គ្លេសដល់ទៅ៣ឯណោះដែលអាចឡើងទៅវគ្គបន្ដបាន គឺ Man Utd , Liverpool និង Spurs ។
លោក ជ្រើសយក Spurs ដោយសារតែជើងទី១ ក្រុម Spurs យកឈ្នះលើ Man City បាន។ ដូច្នេះហើយ ជើងទី២ ពួកគេនឹងមានឱកាសច្រើនក្នុងការលើកទៅវគ្គបន្ដ។ ស្របពេលក្រុម Liverpool ការឈ្នះជើងទី១ ក្នុងលទ្ធផល ២-០ គឺល្មមគ្រប់គ្រាន់សម្រាប់ពួកគេធ្វើជាទន់ដើម្បីលេងជើងទី២ ដោយមិនបារម្ភឡើយ៕ប្រភព៖ METRO
មើលហាងឆេងគ្រាប់ត និងបង្កើតគណនីឥតគិតថ្លៃនៅ 2MBET