CBS បញ្ជូនបុគ្គលិកកីឡា២រូបទៅយកពត៌មាននៅ World Cup ព្រឹកនេះ

ក្រុមហ៊ុន CBS ( CTN, CNC,MY TV ) បានបញ្ជូនបុគ្គលិកផ្នែកកីឡា២រូបទៅប្រទេសរុស្ស៊ី ដើម្បីផ្តិតយកទិដ្ឋភាពការប្រកួតបាល់ទាត់ពិភពលោក ពីទីនោះដោយផ្ទាល់។

អ្នកជំនាញកីឡាទាំង២រូបនោះគឺលោក យ៉េន ម៉ៅ និង លោក វន រតនៈមនោរម្យ។ ដំណើរឆ្ពោះទៅទឹកដីអឺរ៉ុបមួយនេះ គឺឺក្នុងនាមទូរទស្សន៍ដៃគូផ្សាយបន្តផ្ទាល់ផ្លូវការពីការប្រកួតដ៏ធំនេះ។ នេះមិនមែនជាលើកទី១ឡើយដែល CBS បញ្ជូនបុគ្គលិកទៅ World Cup។ គេនៅចាំបានថា កាលពីឆ្នាំ២០១៤ លោក ស៊ីថូ ណាថាន់ បានលើកទង់ជាតិខ្មែរយ៉ាងច្បាស់ក្នុងប្រកួតរបស់ប្រេហ្ស៊ីល ដែលជាប់លើទូរទស្សន៍ផ្សាយផ្ទាល់ នៅប្រេហ្ស៊ីលថែមទៀត។

គួរបញ្ជាក់ថា មានតែ CBS មួយគត់ដែលបានបញ្ជូនអ្នកពត៌មានទៅរុស្ស៊ី ។ ក្រៅពីនេះ គេពុំឃើញមានស្ថាប័នណាផ្សេង ឆ្ពោះដំណើរទៅឡើយ។

 

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT