Man Utd ធ្លាប់​ដាក់​សំណើ​ចង់​បាន​ខ្សែ​ការពារ​ម្នាក់ ជាមួយ​តម្លៃ​កំណត់ត្រា ៩០ លាន​ផោន

យោង​តាម​របាយការណ៍​ពី​ប្រទេស​អ៊ីតាលី​បាន​ចុះ​ផ្សាយ​ថា​ក្លឹប Manchester United ​ធ្លាប់​បាន​ដាក់​សំណើ​ក្នុង​​តម្លៃ​បំបែក​កំណត់ត្រា​សម្រាប់​ខ្សែ​ការពារ Kalidou Koulibaly ប៉ុន្តែ​មិន​ទទួល​ជោគជ័យ​ដូច​ចិត្ត។

ខ្សែ​ការពារ​កណ្តាល​វ័យ ២៧ ឆ្នាំ​រូប​នេះ​ត្រូវ​បាន​ក្លឹប​បិសាច​ក្រហម​ធ្លាប់​ទម្លាក់​សំណើ ៩០ លាន​ផោន​ឬ ១០៥ លាន​អឺរ៉ូ​កាល​ពី​ខែ​មិនា​កន្លង​ទៅ ពោល​ជា​តម្លៃ​ខ្ពស់​ជាង​ខ្សែ​ការពារ Virgil van Dijk ថ្លៃ ៧៥ លាន​ផោន​ទៅ​ទៀត។

ប្រភព​សារព័ត៌មាន Corriere dello Sport ចុះ​ផ្សាយ​ថា​តម្លៃ​នេះ​មិន​បាន​ធ្វើ​ឲ្យ​ម្ចាស់​ក្លឹប Napoli ភ្ញាក់ផ្អើល​អ្វី​នោះ​ទេ ព្រោះ​ក្លឹប​បាន​ដាក់​តម្លៃ​ដាច់​កុងត្រា​ដល់​រូប​គេ​ប្រមាណ ១៥០ លាន​អឺរ៉ូ​ឬ​ ១២៩ លាន​ផោន​ឯ​ណោះ ពោល​គឺ​ប្រធាន​ក្លឹប​លោក Aurelio de Laurentiis បាន​សង្កត់​ធ្ងន់​ថា Koulibaly ពុំ​មែន​សម្រាប់​លក់​នោះ​ឡើយ។ ប្រភព: AllFootball

មើលហាងឆេងគ្រាប់ត និងបង្កើតគណនីឥតគិតថ្លៃនៅ 2MBET

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT