លោក Massimiliano Allegri អ្នកចាត់ការក្រុម Juventus សរសើរខ្សែបម្រើ De Jong របស់ Ajax ថាជាថ្នាលយុវជនល្អមែនសម្រាប់ក្រុម និងមានអនាគតល្អមិនខាន។
De Jong បានជាប់ជា Man of The Match កាលពីប្រកួតយប់មិញនេះ ក្រោយពីបង្ហាញទម្រង់លេងល្អជាងគេ។ ខ្សែបម្រើរូបនេះ ក៏ត្រូវបានអ្នកអ្នកចាត់ការក្រុម Juventus សរសើរផងដែរ ត្បិតអីការចែកបាល់លេងរបស់រូបគេល្អ និងយល់ច្បាស់ពីចង្វាក់ក្រុមទាំងមូល ត្បិតអីអាយុទើប២១ឆ្នាំក៏ដោយ។
លោក Massimiliano Allegri បាននិយាយដូច្នេះថា៖ “De Jong គឺជាអ្នកនាំលេងពិតប្រាកដ។ យើងបានព្យាយាមគ្រប់គ្រងការលេងគាត់ តាំងពីដំបូង ប៉ុន្តែគាត់បានដឹងខ្លួន និងផ្លាស់ទីកាន់តែលឿន។ យើងពិបាកក្នុងការបិទគាត់ ព្រោះគាត់ធ្វើបានល្អ។ Ajax មានកីឡាករពោរពេញដោយសមត្ថភាព”៕ប្រភព៖ Dailymail
មើលហាងឆេងគ្រាប់ត និងបង្កើតគណនីឥតគិតថ្លៃនៅ 2MBET