លោក Solskjaer ជឿជាក់ថាក្រុម Manchester United នឹងស្វែងរកគ្រាប់បាល់បានក្នុងការប្រកួតជើងទី២ទល់ក្រុម FC Barcelona នាកីឡដ្ឋាន Camp Nou ។
យប់មិញ ក្រុម Man Utd បានបរាជ័យក្រោមថ្វីជើងក្រុម Barcelona ក្នុងលទ្ធផល ១-០ នៅទឹកដី Old Trafford ។ ការប្រកួតនេះដែរ ក្រុមបិសាចក្រហមហាក់មិនមានឱកាសនោះទេ ក្នុងការស៊ុតឱ្យចំគោលដៅរបស់ក្រុមអ្នកមានបុណ្យ។ ត្បិតតែយ៉ាងនេះក្ដី លោក Solskjaer អ្នកចាត់ការក្រុម Man Utd នៅតែមានទំនុកចិត្ត ថាកូនក្រុមនឹងធ្វើបានល្អ រកគ្រាប់បាល់បានវិញជាក់ជាមិនខាន។
“យើងបានលេងទល់ក្រុមដ៏អស្ចារ្យមួយ វាជាការប្រកួតពិបាក។ ប៉ុន្តែយើងនឹងប្រឹងបន្ដទៀតនៅជើងទី២ ជាមួយបទពិសោធរបស់យើង យើងអាចរកគ្រាប់បាល់បាន។ យើងនឹងទៅលេងនៅទឹកដី Camp Nou ជាមួយរឿងក្នុងចិត្ត១ថា នឹងត្រូវតែរកគ្រាប់បាល់ឱ្យបាន”៕ប្រភព៖ Bbc
មើលហាងឆេងគ្រាប់ត និងបង្កើតគណនីឥតគិតថ្លៃនៅ 2MBET