Smalling បានបន្សល់ទុកស្នាមបែកនៅច្រមុះ និងត្របកភ្នែកឱ្យ Lionel Messi ក្នុងការប្រកួតនៅទឹកដី Old Trafford ពានរង្វាន់ UEFA Champions League វគ្គ៨ក្រុមចុងក្រោយ ជើងទី១។
ការប្រកួតនៅយប់មិញ ក្រុម Barcelona បានគ្របទៅលើម្ចាស់ផ្ទះ Man Utd ខ្លាំងមែនទែន ដោយធ្វើឱ្យពួកគេគ្មានបាល់ស៊ុតចំគោលដៅខ្លាំងមែនទែន។ យ៉ាងណាមិញ ការគ្របខ្លាំងនេះ ពិតជាបានផលមែន ពោលគឺ Barcelona ឈ្នះ ១-០ ដោយ១គ្រាប់នោះជាការធ្វើឱ្យចូលទីខ្លួនឯងរបស់ Luke Shaw ។
អ្វីដែលគេចាប់អារម្មណ៍យប់មិញ គឺការបែកច្រមុះ និងត្របកភ្នែករបស់ Messi តែម្ដង ដោយបង្កឡើងដោយខ្សែការពារ Smalling ។ មុនការប្រកួត Smalling បាននិយាយហើយថារូបគេនឹងបិទ Messi ឱ្យជាប់ក្នុងការប្រកួតនេះ។ ខណៈដែលជាក់ស្ដែងគឺបិទជាប់មែន មិនឱ្យកីឡាករអាហ្សង់ទីនរកគ្រាប់បាល់បានទេ ហើយក៏បន្សល់ទុកស្លាកស្នាមលើមុខផងដែរ៕ប្រភព៖ Dailymail
មើលហាងឆេងគ្រាប់ត និងបង្កើតគណនីឥតគិតថ្លៃនៅ 2MBET