(VDO) មួយ​គ្រាប់ Own-Goal ពី Luke Shaw ជួយ​ឲ្យ Barcelona ចំណេញ​មួយ​គ្រាប់​ក្រៅ​ដី

ម្ចាស់​ផ្ទះ​បិសាច​ក្រហម​មិន​អាច​យក​ឈ្នះ​ទៅ​លើ​ក្រុម​អ្នក​មាន​បុណ្យ Barcelona បាន​នោះ​ទេ​កាល​ពី​យប់មិញ ដោយ​ជា​លទ្ធផល​បញ្ចប់​ក្រុម​ភ្ញៀវ​បាន​ទទួល​ជ័យជម្នះ​នៅ​លទ្ធផល ១-០ នៅ​ឯ​កីឡដ្ឋាន Old Trafford។

ប្រកួត​ជើង​ដំបូង​នេះ​ត្បិត​លេង​នៅ​ទឹក​ដី​អង់គ្លេស ប៉ុន្តែ​ឱកាស​វាយ​សម្រុក​ក៏​នៅ​តែ​សង្កេត​ឃើញ​ក្រុម​អេស្ប៉ាញ​គ្រប​បាន​ច្រើន​ជាង​ដល់​ទៅ ៦៧ ភាគរយ ខណៈ​ម្ចាស់​ដី​បាន​ត្រឹម ៣៣ ភាគរយ​ស៊ុត​ ១០ លើក មិន​ចំ​គោលដៅ​សូម្បី​មួយ ស្រប​ពេល Barca ស៊ុត​ចំ​គោលដៅ ៣ ក្នុង​ចំណោម ៦ លើក។

​គ្រាប់​បាល់​កើត​ឡើង​នៅ​នាទី ១២ គ្រា​ដែល Lionel Messi លើក​បាល់​ចូល​ក្បែរ​បង្គោល​ទី ហើយ​តែត​ដោយ Luis Suarez ប៉ុន្តែ​បាល់​លោត​ទៅ​ប៉ះ​ជាមួយ​នឹង Luke Shaw ហើយ​ជ្រុល​ធ្វើ​ឲ្យ​បាល់​ចូល​ទី​ដោយ​ឯកឯង។ ដំបូង​ឡើយ​បាល់​នេះ​អាជ្ញាកណ្ដាល​លើក​ទង់ Offside តែ​ក្រោយពិនិត្យ​មើល​លម្អិត​ក៏​សម្រេច​ផ្តល់​បាល់​មួយ​គ្រាប់​ឲ្យ​ទៅ​ក្រុម​ភ្ញៀវ​ Barcelona។

ទស្សនា​វីដេអូ​ខាង​ក្រោម៖​

មើលហាងឆេងគ្រាប់ត និងបង្កើតគណនីឥតគិតថ្លៃនៅ 2MBET

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT