យោងតាមសារព័ត៌មានអ៊ីតាលី Calciomercato បានឲ្យដឹងថាក្លឹប Juventus នៅតែមិនបោះបង់ការព្យាយាមចុះហត្ថលេខាទាញយកខ្សែបម្រើ Paul Pogba ចេញពី Man Utd មកវិញនារដូវក្តៅនោះទេ។
ក្រុមការពារជើងឯក Serie A ច្រើនជំនាន់មួយនេះធ្លាប់បានដាក់សំណើ ៣ លើកហើយកាលពីរដូវក្តៅឆ្នាំទៅ ត្បិតបរាជ័យ ប៉ុន្តែពួកគេនៅតែជឿជាក់ថាអាចបញ្ចុះបញ្ចូលនាំយក Pogba ត្រលប់មកទឹកដី Turin វិញបាននាថ្ងៃខាងមុខ។
មិនត្រឹមតែក្រុមខ្លាំងនេះមួយទេ ទៀតសោតសូម្បីតែ Real Madrid ក៏ហាក់ត្រូវរ៉ូវក្នុងការបើកដៃទទួល Pogba មកទីក្រុង Madrid ផងដែរ ជាពិសេសគឺអ្នកចាត់ការលោក Zinedine Zidane ហាក់កំពុងចុះសម្រុងខ្លាំងជាមួយកីឡាករឆ្នើមសញ្ជាតិបារាំងរូបនេះ។ ប្រភព: Goal
មើលហាងឆេងគ្រាប់ត និងបង្កើតគណនីឥតគិតថ្លៃនៅ 2MBET