ខ្សែការពារ ហុង ផេង បន្តកុងត្រា២ឆ្នាំទៀតជាមួយក្លឹប បឹងកេតអែហ្វស៊ី

ខ្សែការពារឆ្នើម ហុង ផេង បានឈានដល់កិច្ចព្រមព្រៀងគ្នាជាផ្លូវការ ក្នុងការរស់នៅជាមួយបឹងកេតអែហ្វស៊ី រហូតដលចុងឆ្នាំ២០២០។ នេះបើតាមការប្រកាសលើទំព័រហ្វេកប៊ុករបស់ក្លឹបជើងឯកលីគកំពូលកម្ពុជា៣សម័យ។

ហុង ផេង កំពុងវិលត្រឡប់ទៅកាន់ភាពល្អប្រសើរវិញ ក្រោយសម្រាកព្យាបាលរបួសជើងរយៈពេលយូរ។ យ៉ាងណាក្តី គេនិងបឹងកេតបានអត់ធ្មត់យ៉ាងខ្លាំង រហូតព្យាបាលជាសះស្បើយ ទើបត្រឡប់មកកាន់ទីលានជាថ្មី។

ការបន្តកិច្ចសន្យានេះ គឺក្រោយពេលក្លឹបទទួលបានម្ចាស់ភាគហ៊ុនធំថ្មី ស្របពេលអតីតមិត្តរួមក្រុមឆ្នើមរបស់គេពីររូបគឺ សុខ សុវណ្ណ និង រស់ សំអឿន បានចេញទៅវិសាខាទៅហើយ។

ហុង ផេង និងបន្តសហការជាមួយ ស៊ុន សុវណ្ណរឹទ្ធី សេត រ៉ូហ្ស៊ីប និង លី វ៉ាហេដ ជាជម្រើសដំបូងរបស់ បឹងកេត ក្នុងលីគកំពូលកម្ពុជា។