Solskjaer ៖ ពួកគេ​ធ្លាប់​ទប់ Ronaldo ​និង Mbappe ​បាន ​ដូច្នេះ​ប៉ះ Messi ​មិច​ក៏​មិន​បាន

ក្រុម​បិសាច​ក្រហម Manchester United ​នឹង​ត្រូវ​បើក​កីឡដ្ឋាន Old Trafford ​របស់​ខ្លួន​ស្វាគមន៍​ក្រុម​ភ្ញៀវ FC Barcelona ​នៅ​វេលា​ម៉ោង​២​រំលង​អាធ្រាត្រ​នេះ ​ក្នុង​ការ​ប្រកួត​ពាន​រង្វាន់ UEFA Champions League ​វគ្គ​៨​ក្រុម​ចុង​ក្រោយ។

មុន​ការ​ប្រកួត​នេះ​ឈាន​ចូល​មក​ដល់ ​លោក Solskjaer ​អ្នក​ចាត់ការ​ក្រុម Man Utd ​និយាយ​ថា​៖ “រដូវ​កាល​នេះ​ កីឡាករ​ Man Utd មាន​សំណាង​ណាស់​បាន​ជួប​សុទ្ធ​តែ​កីឡាករ​ល្អ​ៗ​ដូចជា Ronaldo ​និង Mbappe ​ជា​ដើម។ ​ការ​ជួប Messi ​គឺ​ជា​រឿង​ពិសេស​សម្រាប់​ពួកគេ ​ហើយ​ខ្ញុំ​ជឿ​ជាក់​ថា​ពួកគេ​មាន​ទំនុក​ចិត្ត​គ្រប់គ្រាន់​ក្នុង​ការ​តតាំង​បាន”។

មុន​ការ​ប្រកួត​នេះ​ឈាន​​ចូល​មក​ដល់ ​អ្នក​ចាត់ការ​ថ្មី​របស់​បិសាច​ក្រហម​ខាង​លើ​ក៏​បាន​នាំ​ក្រុម​ការងារ​ទៅ​ទស្សនា​ផ្ទាល់​ការ​ប្រកួត​របស់​ក្រុម Barcelona ​ដល់​អេស្ប៉ាញ​ផង​​ដែរ។ នេះ​ជា​ក្បួន​មើល​ជើង​កីឡាករ​របស់​លោក ​Solskjaer ​ដែល​ធ្លាប់​ធ្វើ​កាល​ប៉ះ​ក្រុម PSG ​។ ខណៈ​ដែល​លទ្ធផល​ក៏​ទទួល​បាន​ល្អ ​ពួកគេ​អាច​ឆ្លង​ផុត​នឹង​ឡើង​មក​ដល់​វគ្គ​នេះ​បាន៕ប្រភព៖ Dailymail 

មើលហាងឆេងគ្រាប់ត និងបង្កើតគណនីឥតគិតថ្លៃនៅ 2MBET

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT