ខ្សែបម្រើ De Jong ចង់ឃើញ Cristiano Ronaldo បានលេងឱ្យ Juventus នៅយប់នេះ ដើម្បីតទល់នឹងក្រុមខ្លួន Ajax វគ្គ៨ក្រុមចុងក្រោយ UEFA Champions League ជើងទី១។De Jong យុវជនឆ្នើមរបស់ Ajax និងជាកីឡាករត្រូវផ្លាស់ទៅលេងនៅ Barcelona រដូវកាលក្រោយ នឹងមានវត្តមានលេងនៅរាត្រីនេះ ក្រោយរបួសរបស់គេមិនចោទជាបញ្ហាឡើយ។ ប៉ុន្តែសម្រាប់ Ronaldo វិញ មិនទាន់ច្បាស់ទេថាបានលេងឬអត់ឱ្យ Juventus ដោយគ្រាន់តែអាចចូលហាត់បានវិញជាមួយក្រុមហើយ។
មុនការប្រកួតនេះឈានចូលមកដល់ កីឡាករវ័យ២១ឆ្នាំខាងលើបាននិយាយថាខ្លួនពិតជាចង់ប្រកួតជាមួយ Ronaldo ណាស់។ បើទោះជាការអវត្តមាន Ronaldo មានផលប្រយោជន៍ដល់ Ajax មែនក្នុងការយកឈ្នះ ប៉ុន្តែខ្លួននៅតែចង់ឱ្យមានវត្តមានកីឡាករល្អលើលោកនេះ លេងឱ្យ Juventus ដដែល ព្រោះរូបគេចង់យកឈ្នះ៕ប្រភព៖ Euronews
មើលហាងឆេងគ្រាប់ត និងបង្កើតគណនីឥតគិតថ្លៃនៅ 2MBET