ទីតាំង​​ជួល​ក្លិប​របស់​ ចាន់ រតនា​ ​ជិត​ផុត​កិច្ច​សន្យា​ បង្ករផលលំបាក​ខ្លះ​​នា​ប៉ុន្មាន​ខែ​ខាង​មុខ

អ្នក​លេង​ក្បាច់​​គុន​ចម្រុះ​ ចាន់ ​រតនា ​​​ដែល​គេ​ស្គាល់​ថា​ជា​ម្ចាស់​ក្លិប​ប្រដាល់​សិល្បៈ​​ មាន​ទីតាំង​​ស្ថិត​នៅ​ក្បែរ​ សារ​មន្ទីរ​ឧក្រិដ្ឋ​កម្ម​ប្រល័យ​ពូជ​សាសន៍​ទួល​ស្លែង​​​​នោះ​​ បាន​បង្ហើប​​ថា ​ទីតាំង​បច្ចុប្បន្ន​នេះ​​នឹង​ផុត​​កិច្ច​សន្យា​ជួល​នា​ខែ កញ្ញា​ ​ឆ្នាំ​ ២០១៩​ ខាង​មុខ​នេះ​​ក្រោយ​​ស្នាក់​នៅ​និង​​បង្វឹក​កូន​សិស្ស​ បាន​រយៈ​ពេល​ ៣​ ឆ្នាំ​ ​ហើយ​ ជួប​ផល​លំបាក​មួយ​ចំនួន​ក្នុង​ការ​​ប្ដូរ​ទីតាំង​ក្លិប​របស់​ក្លិប។
​ ​​​អ្នក​​លេង​គុន​ខ្មែរ​​វ័យ​ ​៣៣ ​ឆ្នាំ​​រូប​នេះ​បាន​បញ្ជាក់​​​​ថា​ ៖«​​ទី​តាំង​ក្បែរ​គុក​ទួល​ស្លែង​ បច្ចុប្បន្ន​ ​នេះ​ខ្ញុំ​ជួល​គេ​ ហើយ​​ត្រូវ​ផុត​កុង​​ត្រា​​​ត្រឹម​ខែ កញ្ញា​នេះ​ ​ព្រោះ​ម្ចាស់​គាត់​​​ប្រាប់​ថា​ត្រូវ​លក់​​​ឲ្យ​អ្នក​ផ្សេង។​ ខ្ញុំ​មិន​ទាន់​រក​បាន​ទីតាំង​ថ្មី​​នៅ​ឡើយ។​ ​​ទី​តាំង​នេះ​ល្អ​ណាស់​ ហើយ​ តម្លៃ​សមរម្យ​ ​ដែល​ខ្ញុំ​​អាច​​​រស់​បាន​ទោះ​មិន​ចំណេញ​។ ​ទីតាំង​នេះ​អំណោយ​ផល​ ​ខ្ញុំ​អាច​ចូល​រួម​​​បង្ហាត់​គុន​ខ្មែរ​ដល់​កីឡាករ​វ័យ​ក្មេង​​ដែល​ចង់​ឡើង​​សង្វៀន​ប្រកួត​ និង ​ជន​បរទេស​ដែល​គាត់​ចង់​ចេះ ​និង ​ហាត់​សម្រាប់​សុខភាព​ផង។»

​​គ្រូ​បង្វឹក​ក្លិប​ប្រដាល់​សិល្បៈ​​​រៀប​រាប់​អំពី​ផល​លំបាក​ខ្លះៗ​ថា​ បើ​សិន​ប្ដូរ​ទាំង​តាំង​ ​នោះ​​អាច​បាត់បង់​កីឡាករ​​មួយ​ចំនួន​ដែល​​ហាត់​ដើម្បី​សុខភាព ​បើ​សិន​​រក​កន្លែង​ជួល​កន្លែង​​ផ្សេង​​ឆ្ងាយ​ពី​​ទីលំនៅ​របស់​ពួក​គេ។ ​​បច្ចុប្បន្ន​នេះ​មាន​ជន​បរទេស​ ​​​ចូល​រួម​ហ្វឹកហាត់​ប្រមាណ​ ​៣០ ​នាក់​​ដើម្បី​ចង់​ចេះ​គុន​ខ្មែរ​ និង ដើម្បី​សុខភាព​ ដែល​ក្នុង​នោះ​មាន​បរទេស​ ២ ​នាក់​ហ្វឹកហាត់​​ក្នុង​គោល​បំណង​ចង់​​ឡើង​រេញ​​ប្រកួត។​ ​ចំណែក​កូន​សិស្ស​ជា​ជន​ជាតិ​ខ្មែរ​វិញ​ ​​មាន​ប្រមាណ​ ​​៣០​ នាក់​ដែរ​​​ ដែល​​ត្រូវ​​បង្ហាត់​ ៣ វេន​ ពោល​​ម៉ោង​​ព្រឹក​ រសៀល​ និង​ ល្ងាច។​

​អ្នក​ប្រយុទ្ធ​​ក្បាច់​គុន​យុទ្ធ​​ក្រម​ខម​ ​បាន​​​បញ្ជាក់​ទៀត​ថា​៖«​ខ្ញុំ​កំពុង​ស្វែង​រក​ទីតាំង​ ​ប៉ុន្តែ​ប្រហែល​មិន​​​អាច​រក​ទីតាំង​ធំ​ដូច​កន្លែង​បច្ចុប្បន្ន​នេះ​ទេ​ បើ​ខ្ញុំ​រ៉ាប់រង​​តែ​ឯង​ជា​មួយ​គ្រួសារ​​ខ្ញុំ​ ​ព្រោះ​នៅ​ក្នុង​ក្រុង​​ជួល​ថ្លៃៗ​ណាស់។​ ​ឥឡូវ​​ខ្ញុំ​មាន​មិត្តភ័ក្ដិ​​គេ​​ចង់​បបួល​​​ចូល​ហ៊ុន​គ្នា​ដើម្បី​រក​ទីតាំង​ថ្មី​ដែរ​ ប៉ុន្តែ​ខ្ញុំ​​កំពុង​ពិចារណា​សិន​… មិន​ទាន់​សម្រេច​ចិត្ត​នោះ​ទេ។ ​​ទីតាំង​ថ្មី ​ខ្ញុំ​ចង់​ជួល​ម្ដុំ​ ទួល​ទំពូង​​ ព្រោះ​​​ ខ្ញុំ​គិត​ថា​ល្អ​​អាច​ទាក់ទាញ​ជន​បរទេស​បាន​ច្រើន​ដូច​កន្លែង​រាល់​​ថ្ងៃ​អីចឹង​ មិន​ឆ្ងាយ​​ពី​ក្រុង។»

គួរ​រំលឹក​ថា​​​ ចាន់ រតនា ​ជា​​​កីឡាករ​តំណាង​ឲ្យ​​កម្ពុជា​ ១ រូប​ដែល​តែង​តែ​​​​ឡើង​សង្វៀន​ ប្រកួត​គុន​ចម្រុះ ​ឬ MMA ​​​ជា​ប្រចាំ​នៅ​​សង្វៀន​ One Championship ។ ​រតនា​​​ ​ឡើង​ប្រកួត​​​លើក​ដំបូង​ជា​អន្តរជាតិ​​​​ ​នៅ​សង្វៀន ​One Championship​ ​ពេល​​​រៀប​ចំ​នៅ​​ព្រះរាជា​ណា​ចក្រ​កម្ពុជា​​​កាល​ឆ្នាំ​ ២០១៤។ ​​​ទោះ​បី​វ័យ​​រាង​ជ្រេ​​ចូល​ ​៣៣ ​ឆ្នាំ​ ​ប៉ុន្តែ​ ​ចាន់ រតនា​ ​នៅ​តែ​ធ្វើ​បាន​​ល្អ​នៅ​លើ​សង្វៀន​កម្រិត​​ពិភព​លោក​​មួយ​​នេះ​​ក្រោយ​​​វ៉ៃ​​​កីឡាករ​គុន​ចម្រុះ​ ABRO Fernandez ​របស់​​​​ឥណ្ឌូណេស៊ី ​ឲ្យ​ចុះ​ចាញ់​ត្រឹម​ទឹក​ទី២ ​​កាល​ចុង​ឆ្នាំ​ ២០១៨​ ​​កន្លង​ទៅ​​​នៅ​ប្រទេស​ម៉ាឡេស៊ី៕ ​

មើលហាងឆេងគ្រាប់ត និងបង្កើតគណនីឥតគិតថ្លៃនៅ 2MBET

  • ទីតាំង​​ជួល​ក្លិប​របស់​ ចាន់ រតនា​ ​ជិត​ផុត​កិច្ច​សន្យា​ បង្ករផលលំបាក​ខ្លះ​​នា​ប៉ុន្មាន​ខែ​ខាង​មុខ