ក្រុម Spurs លេងនៅកីឡដ្ឋានថ្មីរបស់ខ្លួន ពិតជាល្អមែនទែន ដោយអាចរកគ្រាប់បាល់បាន១គ្រាប់យកឈ្នះលើក្រុម Manchester City ក្នុងលទ្ធផល ១ -០ ពានរង្វាន់ UEFA Champions League ។
ត្បិតតែទទួលបានលទ្ធផលល្អនៅជើងទី១នេះមែន ប៉ុន្តែក្រុមមាន់ខ្នាយមាសអាចនឹងពិបាកនៅជើងទី២ ព្រោះថាពួកគេបានបាត់បង់កីឡាករម្នាក់ហើយ។ Harry Kane បានរងរបួសកាលពីយប់មិញ ដែលតម្រូវឱ្យប្ដូរចេញ ហើយក្រុមគ្រូពេទ្យមិនទាន់អាចបញ្ជាក់បានទេថាត្រូវប្រើពេលប៉ុន្មានដើម្បីព្យាយាម។
ក្រុម Spurs កំពុងបារម្ភថាប្រធានក្រុមរូបនេះអាចនឹងអវត្តមាននៅជើងទី២មិនខាន ព្រោះរបួសនោះធ្ងន់ធ្ងរដែរ។ មិនត្រឹមតែប៉ុណ្ណឹងទេ ខ្សែប្រយុទ្ធជម្រើសជាតិអង់គ្លេសរូបនេះ បើតាមការស្មានរបស់ក្រុមគ្រូពេទ្យ គិតថារូបគេអាចនឹងអវត្តមានរហូតដល់ចប់រដូវកាលនេះថែមទៀត៕ប្រភព៖ Dailymail
មើលហាងឆេងគ្រាប់ត និងបង្កើតគណនីឥតគិតថ្លៃនៅ 2MBET