ក្លឹប Tottenham Hotspur បានយកឈ្នះទៅលើ Manchester City នៅលទ្ធផល ១-០ អរគុណដល់គ្រាប់បាល់នាទី ៧៨ របស់កីឡាករ Son Heung-min។
ជំនួបដ៏ក្តៅគគុកនៅកីឡដ្ឋានថ្មីរបស់មាន់ខា្នយមាសគេឃើញក្រុមទាំងពីរបានដាក់សម្ពាធលើគ្នាឥតឈប់ឈរ ដោយនៅនាទីទី ១១ គ្រាដែល Danny Rose បង្កកំហុសដោយប៉ះដៃក្នុងប្រអប់គ្រោះថ្នាក់ ប្រព័ន្ធ VAR ក៏សម្រេចផ្តល់បាល់ពិន័យ ១១ ម៉ែត្រដល់ក្រុមភ្ញៀវ ប៉ុន្តែសោកស្តាយដែល Hugo Lloris អាចសង្រ្គោះបាល់បានយ៉ាងល្អពីថ្វីជើងរបស់ Sergio Aguero។
រហូតដល់នាទី ៧៧ កៀកចូលជិត ៧៨ ទើបមានការកើតគ្រាប់បាល់ចេញពីការស៊ុតបញ្ចូលទីរបស់កីឡាករអាស៊ី Heung-min Son នាំជ័យជម្នះដល់ Spurs នៅជើងទី ១ នេះ។ ការប្រកួតបន្ទាប់នឹងធ្វើឡើងនាសប្តាហ៍បន្ទាប់ដើម្បីសម្រេចយកអ្នកឆ្ពោះទៅវគ្គ ១/២ ផ្តាច់ព្រ័ត្រ។
ទស្សនាវីដេអូ Highlight ខាងក្រោម៖
https://www.youtube.com/watch?v=r5Vl207tLjU
មើលហាងឆេងគ្រាប់ត និងបង្កើតគណនីឥតគិតថ្លៃនៅ 2MBET