លោក Jurgen Klopp អ្នកចាត់ការក្រុម Liverpool បានអះអាងថាកូនក្រុមរបស់ខ្លួន ត្រៀមជាស្រេចសម្រាប់ការប្រកួតទល់ក្រុម Porto នៅវគ្គ៨ក្រុមចុងក្រោយ UEFA Champions League នេះ។
Liverpool កំពុងឡើងជើងខ្លាំងមួយរយៈចុងក្រោយនេះ ដោយបានយកឈ្នះក្រុម Spurs និង Southampton ឡើងទៅឈរកំពូលតារាងបណ្ដោះអាសន្នសិន ព្រោះលើស១ប្រកួតពីលើក្រុម Man City ។ យ៉ាងណាមិញ ក្រុមរបស់លោក Klopp ក៏នឹងត្រូវប្រជែងពាន Champions League ថែមទៀតដែរ ព្រោះថាពួកគេមានគោលបំណងធំយកពាននេះដែរ ក្រោយពីឆ្នាំមុនបានត្រឹមជើងឯករង។
ជាមួយការប្រកួតនេះ លោក Klopp ក៏បានបញ្ជាក់ទៀតថាកូនក្រុមរបស់ខ្លួនកំពុងក្ដៅម៉ាស៊ីនហើយ ត្រៀមលេងជាមួយក្រុម Porto ។ ពួកគេបានបង្ហាញភាពចង់ឈ្នះអំឡុងពេលហ្វឹកហាត់ ដើម្បីបង្កើតកំណត់ត្រាថ្មី និងសម្រេចគោលដៅ។
កាលពីឆ្នាំមុន ក្រុមទាំងពីរបានប៉ះគ្នាម្ដងរួចមកហើយនៅវគ្គ១៦ក្រុមដោយកាលណោះ Liverpool បានយកឈ្នះ នៅទឹកដីព័រទុយហ្គាល់ ៥-០ និង ស្មើគ្នា ០-០ នៅជើងទីពីរលើទឹកដីអង់គ្លេស៕ប្រភព៖ Dailymail
មើលហាងឆេងគ្រាប់ត និងបង្កើតគណនីឥតគិតថ្លៃនៅ 2MBET