វិភាគ UCL៖ Liverpool ទំនងឈ្នះ Porto ខណៈ Man City និង Tottenham Hotspur គួរតែស្មើ

នាម៉ោង២:០០នាទីរម្លងអធ្រាតនេះ វគ្គ៨ក្រុមចុងក្រោយជើងទី១ពានរង្វាន់ UEFA CHAMPIONS LEAGUE នឹងដំណើរការប្រកួត ដោយក្រុមហង្សក្រហម Liverpool នឹងបើកទ្វារកីឡដ្ឋាន Anfield ទទួលភ្ញៀវ FC Porto ខណៈបងប្អូនរួមលីគ Tottenham Hotspur នឹងស្វាគមន៍ Man City នៅអង់គ្លេស។

តើក្រុមណានឹងឈ្នះនៅជើងទី១នេះ?

  • Liverpool Vs Porto

វាមិនមែនរឿងចំឡែកឡើយ ដែល Liverpool នឹងឈ្នះការប្រកួតយប់នេះ ត្បិតពួកគេជាក្រុមមួយខ្លាំងនៅ UCL។ ជាក់ស្តែងវគ្គ១៦ក្រុម ក្រុមលោក Jürgen Klopp បានទម្លាក់ Bayern München នៅក្រៅដី ៣-១ យ៉ាងអស្ចារ្យ។ Liverpool ពុំដែលចាញ់ក្នុងផ្ទះ ( ឈ្នះ៨ ស្មើ៣ ) នៅ Champions League គិតតាំងពីឆ្នាំ២០១៧មក។

ចំណែក Porto វិញ ថ្វីបើបង្ហាញមិនបានល្អនៅជើងទី១ កាលពីវគ្គ១៦ក្រុម ដែលភ្លាត់ចាញ់ Roma ២-០ ប៉ុន្តែជើងទី២នៅក្នុងដី ពួកគេបានបង្កើតប្រវត្តិសាស្ត្រដោយវាយបក ៣-១ និងបន្តយកឈ្នះនៅបាល់ពេណាល់ទីកាត់សេចក្តី។ យ៉ាងណាក្តី ពួកគេនឹងអវត្តមានសមាជិកឆ្នើម៤រូប នាយប់នេះដោយសាររបួសគឺ ខ្សែប្រយុទ្ធកណ្តាល  Vincent Aboubakar, ខ្សែការពារ  Vincent Aboubakar, ខ្សែការពារឆ្នើម Pepe និង Hector Herrera។ បើមើលពីការលេងក្រៅដីតាំងពីឆ្នាំ២០១៧មក Porto ឈ្នះតែ៣ដងគត់ ក្នុងចំណោមការបង្ហាញខ្លួន១១លើក។

ការប៉ះគ្នាលើកចុងក្រោយរបស់ក្រុមទាំង២ កាលពីឆ្នាំ២០១៧ Liverpool លត់ Porto ៥-០ នៅក្រៅដី ប៉ុន្តែស្មើ ០-០ នៅក្នុងដី។

ទស្សទាយ: Liverpool 3 – 1 Porto

  • Tottenham Hotspur Vs Man City

នៅក្នុងលីគ Tottenham Hotspur សល់សង្ឃឹមត្រឹមលេខ៣ប៉ុណ្ណោះ ដែលគ្រប់គ្រាន់ក្នុងការបង្ហាញមុខនៅ UCL ឆ្នាំក្រោយ។ ប៉ុន្តែយ៉ាងណា កៅអីនេះឡើងកំដៅខ្លាំង បន្ទាប់ពីពួកគេមិនឈ្នះសោះ៤ប្រកួតចុងក្រោយ មុនពេលដែលលត់ Crystal Palace ២-០ កាលពីថ្ងៃទី០៤ ខែមេសា ដើម្បីលប់លាងភាពអាម៉ាស់។ អវត្តមាន Eric Dier និង Fernando Llorente នឹងធ្វើឲ្យតំបន់ខាងលើរបស់ពួកគេកាន់តែពិបាករកអ្នកជួយគាំទ្រ។

ចំណែក Man City កំពុងប្រែក្លាយរដូវកាលនេះជាប្រវត្តិសាស្ត្ររបស់ពួកគេ ដែលក្តោបឪកាសលើកពានដល់ទៅ៣បន្ថែម រាប់ទាំង FA CUP ដែលនឹងជួប Watford វគ្គផ្តាច់ព្រ័ត្រនាថ្ងៃទី១៨ ខែឧសភាខាងមុខ។ ចំណែកនៅ Premier Leauge គ្រូបង្វឹក Pep Guardiola កំពុងសម្រួចកូនក្រុមតាមពីក្រោយ Liverpool ដែលលើសខ្លួនតែ២ពិន្ទុប៉ុណ្ណោះ ខណៈនៅសល់៦ប្រកួតទៀតនឹងបញ្ចប់រដូវកាល។ និយាយពីវគ្គ១៦ក្រុម ពួកគេបង្ហាញសាច់ដុំយ៉ាងធំ ដោយសំពង Schalke 04 ១០-២ ទាំង២ជើង។

ទស្សទាយ Tottenham Hotspur 2-2 Man City

មើលហាងឆេងគ្រាប់ត និងបង្កើតគណនីឥតគិតថ្លៃនៅ 2MBET

 

 

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT