ក្រោយចាញ់វិសាខា សឿត បារាំង ថាភ្នំពេញក្រោននៅស្ទើរតំបន់ការពារ

ជុំវិញការប្រកួតជាមួយក្រុមវិសាខាកាលពីម្សិលមិញកីឡាករ សឿត បារាំងបានទទួលស្គាល់ថាក្រុមរបស់ខ្លួនពិតជាលេងមិនសូវបានល្អនោះទេ សម្រាប់ប៉ុន្មាននាទីដំបូងនៃវគ្គទីមួយ ដែលជាមូលហេតុធ្វើឲ្យក្រុមភ្ញៀវនាំមុខមុនដល់ទៅ២គ្រាប់ ។

កីឡាករខ្សែការពាររូននេះបាននិយាយថា៖ « សម្រាប់ខ្ញុំ ខ្ញុំគិតថាការការពារជាក្រុមរបស់យើងនៅវគ្គទីមួយនោះគឺមិនសូវបានល្អ ហើយពួកយើងបណ្តោយអោយគូប្រកួតលេងស្រួលពេក មួយវិញទៀតនោះគឺយើងលេងមិនដូចអ្វីដែលគ្រូចង់បាន » ។

កីឡាករដែលមានប្រភពមកពីខេត្តសៀមរាបរូបនេះបានបន្ថែមទៀតថា៖ « ចូលដល់វគ្គទីពីរបន្ទាប់ពីបានការណែនាំ និងជម្រុញទឹកចិត្តរបស់គ្រូ ពួកយើងចាប់ផ្តើមប្រមូលអារម្មណ៍បន្ថែមទៀត ដោយពួកយើងបានខំប្រឹងដាក់សម្ពាធទៅខាងគេដើម្បីរកជ័យជំនះ តែលទ្ធផលវាមិនដូចអ្វីដែលយើងរំពឹងទុកនោះទេ ។ ក្រុមរបស់យើងនៅមានចំនុចមួយចំនួនដែលត្រូវកែតម្រូវ ជាពិសេសនៅតំបន់ការពារ ពួកយើងនឹងខិតខំហ្វឹកហាត់ការការពារបន្ថែមទៀត ហើយសង្ឃឹមថាប្រកួតក្រោយៗពួកយើងនឹងធ្វើបានល្អ » ។

តាមរយៈលទ្ធផលនេះ បានទម្លាក់ភ្នំពេញក្រោនទៅលេខ៨មាន៣ពិន្ទុ ខណៈវិសាខានៅលេខ៣មាន៧ពិន្ទុ។

  • ក្រោយចាញ់វិសាខា សឿត បារាំង ថាភ្នំពេញក្រោននៅស្ទើរតំបន់ការពារ