Man Utd ​យល់​ព្រម​លក្ខខណ្ឌ​ផ្ទាល់​ខ្លួន​ជាមួយ​ខ្សែ​បម្រើ​ម្នាក់​ហើយ​

ក្រុម​បិសាច​ក្រហម Manchester United ​ត្រូវ​បាន​គេ​ដឹង​ថា​យល់​ព្រម​លក្ខខណ្ឌ​ផ្ទាល់​ខ្លួន​ជាមួយ​ខ្សែ​បម្រើ Declan Rice ​របស់​ក្រុម West Ham ​ហើយ​។

ក្រុម​របស់​លោក​ Ole Gunnar Solskjaer ​បាន​ចាប់​ផ្ដើម​ស្វែង​រក​កីឡាករ​ថ្មី​បណ្ដើរ​ៗ​ហើយ។ ដោយ​ក្នុង​នោះ ​មាន​ដំណឹង​មក​ថា Man Utd ​បាន​យល់​ព្រម​លក្ខខណ្ឌ​ផ្ទាល់​ខ្លួន​ជាមួយ​កីឡាករ​របស់​ក្រុម West Ham ​លេង​នៅ​តំបន់​បម្រើ​ឈ្មោះ​ថា Declan Rice។ យុវជន​វ័យ​២០​ឆ្នាំ​រូប​នេះ ​លេង​បាន​យ៉ាង​ល្អ​នា​រដូវ​កាល​នេះ ​ទើប​បាន​ជា​បិសាច​ក្រហម​ចាប់​អារម្មណ៍​ខ្លាំង។ តម្លៃ​ខ្លួន​របស់​គេ ត្រូវ​បាន​គេ​ប៉ាន់ប្រមាណ​ថា​នឹង​ហក់​ឡើង​ដល់​៥០​លាន​ផោន​ឯ​ណោះ។

ការ​ចង់​បាន​កីឡាករ​ខាង​លើ គឺ​ក្រោយ​ពី​ក្រុម Man Utd ​មិន​អាច​ចរចា​ត​​កុងត្រា​ឱ្យ​ខ្សែ​បម្រើ Ander Herrera ​បាន ​ស្រប​ពេល​កីឡាករ Juan Mata ​និង Nemanja Matic ​ក៏​មិន​ទាន់​ច្បាស់​ពី​អនាគត​ទៀត។ ដូច្នេះ​ហើយ​ទើប​ក្រុម​ការងារ​របស់​លោក Solskjaer ​ចាប់​ផ្ដើម​សម្លឹង​មើល​កីឡាករ​ដទៃ​ទៀត​ឱ្យ​ហើយ៕ប្រភព៖ Foxsportsasia

 

 

 

 

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT