PSG ​នឹង​ចំណាយ​ប្រាក់​ទិញ​កីឡាករ​៣​ទៅ​៤​នាក់​ទៀត ​មក​ពង្រឹង​ក្រុម​

ក្រោយ​ពី​ពាន​រង្វាន់​លីគ​កំពូល​បារាំង ​កំពុង​ស្ថិត​ក្នុង​ដៃ ​ហើយ​ពាន​រង្វាន់​ Cup ​ក៏​ស្ទើរ​តែ​ស្ថិត​ក្នុង​ហោប៉ាវ​ទៀត​ហើយ​នោះ ​ក្រុម PSG ​បាន​រៀប​គម្រោង​សម្រាប់​រដូវ​កាល​ថ្មី​ខាង​មុខ​ទៅ​ហើយ។

លោក Thomas Tuchel ​បាន​ស្នើ​ទៅ​ថ្នាក់​ដឹក​នាំ​ក្លឹប ​ដើម្បី​ទិញ​យក​កីឡាករ​៣​ទោ​៤​នាក់​ទៀត​មក​ពង្រឹង​ក្រុម ក្នុង​នោះ មាន​២​នាក់​ជា​ខ្សែ​បម្រើ​ការពារ​កណ្ដាល។ ការ​ចង់​បាន​កីឡាករ​ច្រើន​ថែម​ទៀត​នេះ គឺ​ដោយសារ​តែ​ក្រុម​នេះ​ក៏​នឹង​បញ្ចេញ​កីឡាករ​ច្រើន​នាក់​វិញ​ដែរ នា​រដូវ​កាល​ដោះដូរ​កីឡាករ។ ​ក្រុម PSG ​លក់​ចេញ​កីឡាករ Thomas Meunier, Julian Draxler, Layvin Kurzawa, Christopher Nkunku, Stanley Nsoki ​និង​ Adrien Rabiot ។ ស្រប​ពេល​កីឡាករ​២​នាក់​ទៀត Dani Alves ​និង ​Gianluigi Buffon ​កំពុង​ចរចា​ត​កុងត្រា​១​ឆ្នាំ​ទៀត។

បច្ចុប្បន្ន​នេះ​ក្រុម PSG ​កំពុង​ទាក់ទង​យ៉ាង​ជិត​ស្និទ្ធ​ក្នុង​ការ​នាំ​យក Ander Herrera ,David de Gea របស់​ក្រុម Man Utd ​និង​ Idrissa Gueye ​របស់​ក្រុម Everton ​ក៏​ដូចជា Tanguy Ndombele ​របស់​ក្រុម Lyon ​៕ប្រភព៖ MARCA

 

 

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT