Coutinho ៖ ​ខ្ញុំ​គ្មាន​គម្រោង​ទៅ​លេង​នៅ​ក្លឹប​អង់គ្លេស​ឡើយ​

Coutinho ​អាច​នឹង​ត្រូវ​ក្រុម FC Barcelona ​បញ្ចេញ​ចោល​ហើយ​នៅ​រដូវ​ក្ដៅ​ខាង​មុខ​នេះ ​ព្រោះ​រូបគេ​លេង​មិន​ទាន់​ត្រូវ​តាម​អ្វី​ដែល​អ្នក​ចាត់ការ​ចង់​បាន​។

បើ​ទោះ​ជា​លេង​មិន​ទាន់​ល្អ​ដល់​កម្រិត​មែន ប៉ុន្តែ​កីឡាករ​ប្រេស៊ីល​ខាង​លើ​នេះ ​បាន​បង្ហាញ​ជំហរ​ចង់​បន្ដ​នៅ​អេស្ប៉ាញ​ទៀត។ ហើយ​ការ​ចាកចេញ​ទៅ​លេង​នៅ​អង់គ្លេស​វិញ ​ក៏​គ្មាន​ក្នុង​គម្រោង​របស់​គេ​ដែរ ​បើ​ទោះ​ជា​ក្រុម​បិសាច​ក្រហម​ព្យាយាម​ទាក់ទង​ក្ដី។ Coutinho ​បាន​និយាយ​ទៀត​ថា​៖ “នេះ​ជា​រដូវ​កាល​ទី​២​របស់​ខ្ញុំ​នៅ​ទី​នេះ។ ខ្ញុំ​ចង់​លេង​បាល់ទាត់​នៅ​អេស្ប៉ាញ ​ហើយ​ពេល​នេះ​ក្ដី​ស្រមៃ​ខ្ញុំ​បាន​សម្រេច​ហើយ ​ជាមួយ​ក្លឹប​ល្អ​ជាង​គេ​លើ​លោក។ តើ​ខ្ញុំ​ចង់​ចាកចេញ​ទៅ​ណា​ទៀត?”។

អតីត​កីឡាករ Liverpool ​ខាង​លើ​នេះ ​នឹង​ត្រូវ​តតាំង​ជាមួយ​ក្រុម​បិសាច​ក្រហម Man Utd ​នៅ​ថ្ងៃ​ទី​១០​ខាង​មុខ​នា​កីឡដ្ឋាន Old Trafford ​ក្នុង​ពាន​រង្វាន់ UEFA Champions League ​វគ្គ​៨​ក្រុម​ចុង​ក្រោយ​ជើង​ទី​១។ រូបគេ​ចង់​ឈ្នះ​ការ​ប្រកួត​នេះ ​ដើម្បី​បញ្ជាក់​ថា​ខ្លួន​សក្ដិសម​បំផុត​ដើម្បី​នៅ​ក្រុម​អ្នក​មាន​បុណ្យ​បន្ដ​ទៀត៕ប្រភព៖ MARCA

 

 

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT