ក្រុម Real Madrid នៅតែបង្ហាញទម្រង់លេងមិនល្អដដែល បើទោះជាលោក Zidane មកដឹកនាំក្រុមវិញក៏ដោយ ក៏កីឡាករមើលទៅលេងគ្មានកម្លាំងដែរ។
ចំពោះការលេងមិនល្អនេះ អ្នកចាត់ការសញ្ជាតិបារាំងដែលដឹកនាំក្រុមនេះលើកពាន UEFA Champions League បាន៣ឆ្នាំជាប់គ្នានិយាយថា៖ “យើងអស់ឱកាសប្រជែងពានទៅហើយនារដូវកាលនេះ ពេលខ្ញុំចូលមកដល់។ នេះជាហេតុផលដែលយើងលេងមិនល្អ ព្រោះយើងគ្មានការប្រកួតប្រជែងទេ។ វាពិបាកណាស់ក្នុងការលើកទឹកចិត្តកីឡាករនៅពេលដែលគ្មានពានរង្វាន់ណាមួយដែលយើងត្រូវប្រជែងយក”។
Real Madrid រដូវកាលនេះ ជារដូវកាលអាក្រក់បំផុតសម្រាប់ពួកគេ។ ដោយផ្លាស់ប្ដូរអ្នកចាត់ការ៣នាក់ទៅហើយ ប៉ុន្តែក្រុមនៅតែមិនល្អដដែល។ យ៉ាងណាមិញ លោក Zidane រំពឹងថាក្រោយចប់រដូវកាលនេះ អ្វីគ្រប់យ៉ាងនឹងល្អឡើងវិញ ហើយលោកក៏ត្រៀមនឹងនាំយកកីឡាករថ្មីមករួមក្រុមផងដែរ៕ប្រភព៖ MARCA